- 2022-05-23 12:05:26
- បាល់ទាត់
ស៊ីហ្គេមលើកទី៣១នេះ កម្ពុជារកបានមេដាយមាសច្រើនបំផុត បើគិតពីការចូលរួមក្រោយឆ្នាំ១៩៧៣
- 2022-05-23 12:05:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីហ្គេមលើកទី៣១នេះ កម្ពុជារកបានមេដាយមាសច្រើនបំផុត បើគិតពីការចូលរួមក្រោយឆ្នាំ១៩៧៣
ចន្លោះមិនឃើញ
នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ដែលប្រព្រឹត្តិទៅនៅទីក្រុមហាណូយ ប្រទេសវៀតណាម ឆ្នាំ២០២២នេះ កម្ពុជារកបានមេដាយមាស៩គ្រឿង ដែលជាច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសមួយនេះ បើគិតពីការចូលរួមក្រោយឆ្នាំ១៩៧៣មក ខណៈចំនួនឈ្នះមេដាយសុរប ៦៣គ្រឿង (មាស៩ ប្រាក់១៣ និងសំរឹទ្ធ៤១) ជាចំនួនមួយច្រើនជាងពេលណាទាំងអស់ ចាប់ពីកម្ពុជាចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍នេះជាលើកដំបូងចាប់ពីឆ្នាំ១៩៦១មក។
មុនកម្ពុជាមានសង្គ្រាមកើតឡើង នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជារកបានមេដាយមាសរហូតដល់ពីរខ្ទង់គឺ ក្នុងស៊ីហ្គេមលើកទី៣ (ឆ្នាំ១៩៦៥) រកបានមេដាយមាសចំនួន១៥គ្រឿង ស៊ីហ្គេមលើកទី៦ (ឆ្នាំ១៩៧១) រកបានមេដាយមាសចំនួន១៧គ្រឿង និងស៊ីហ្គេមលើកទី៧ (ឆ្នាំ១៩៧៣) រកបានមេដាយមាសចំនួន៩គ្រឿង។
ចាប់ពីស៊ីហ្គេម លើកទី៨ ដល់ទី១១ (ពីឆ្នាំ១៩៧៥-១៩៨១) កម្ពុជាមិនបានបញ្ជូនអត្តពលិកទៅចូលរួមប្រកួតទេដោយសារសង្គ្រាម។ ស៊ីហ្គេម លើកទី១២ និងលើកទី១៣ កម្ពុជាបានចាប់ផ្តើមបញ្ជូនអត្តពលិកទៅចូលរួមប្រកួតជាថ្មី ប៉ុន្តែមិនទទួលបានមេដាយឡើយ ហើយស៊ីហ្គេម លើកទី១៤ ឆ្នាំ១៩៨៧ ទើបកម្ពុជារកបានមេដាយ។
ខាងក្រោមនេះជាមេដាយដែលកម្ពុជារកបានក្នុងស៊ីហ្គេមនីមួយៗ៖
ប្រភព៖ Cambodia 2023