- 2022-05-23 05:00:17
- បាល់ទះ
តាមពិតសហព័ន្ធបាល់ទះកម្ពុជាបានរៀបចំផ្លូវដើរចង់បំបាក់ថៃតាំងពីវគ្គជម្រុះមកម្ល៉េះ
- 2022-05-23 05:00:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតសហព័ន្ធបាល់ទះកម្ពុជាបានរៀបចំផ្លូវដើរចង់បំបាក់ថៃតាំងពីវគ្គជម្រុះមកម្ល៉េះ
ចន្លោះមិនឃើញ
លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបង្ហើបថា តាមពិតក្នុងនាមសហព័ន្ធបានគូសផ្លូវដើររួចហើយ មុនចូលរួមប្រកួតស៊ីហ្គេមនៅវៀតណាម ពោលគឺចង់បំបាក់ថៃក្នុងវគ្គជម្រុះពូល B ដើម្បីឡើងទៅប៉ះវៀតណាម ប៉ុន្តែអ្វីខុសការគ្រោងទុក។
ប្រិយមិត្តបានដឹងហើយថា ក្រុមបាល់ទះកម្ពុជាបានបង្កើតការភ្ញាក់ផ្អើលដោយយកឈ្នះហ្វីលីពីន ៣-១ នៅប្រកួតដំបូង និងយកឈ្នះថៃ២-០ ក្នុងការប្រកួតទី២ ប៉ុន្តែកម្ពុជាបានខកខានឱកាសយកលេខ១ក្នុងពូល ដោយចាញ់ថៃ៣សិតចុងក្រោយវិញ។ ក្នុងការប្រកួតបញ្ចប់ក្នុងពូលធ្វើឲ្យកម្ពុជាឡើងទៅប៉ះជើងខ្លាំងក្នុងតំបន់អាស៊ាន ឥណ្ឌូណេស៊ី ហើយក៏ចាញ់ក្រុមនេះធ្លាក់មកប្រជែងមេដាយសំរឹទ្ធវិញ។
ក្នុងការប្រកួតនៅវគ្គដណ្ដើមមេដាយសំរឹទ្ធកម្ពុជាអាចធ្វើបាន ដោយយកឈ្នះថៃ ៣-២ វិញ និងទទួលបានមេដាយសំរឹទ្ធ តែយ៉ាងណាលទ្ធផលនេះលោកអគ្គលេខាធិការបានបានបង្ហើបថា តាមពិតកម្ពុជាបានរៀបចំផ្លូវដើរតាំងពីវគ្គប្រកួតក្នុងពូល ដោយធ្វើយ៉ាងណាដាក់គោលដៅបំបាក់ថៃឲ្យបានក្នុងពូល ដើម្បីយកលេខ១ និងឡើងទៅប៉ះវៀតណាម ព្រមទាំងចុងក្រោយប៉ះឥណ្ឌូដណ្ដើមមេដាយមាស តែយ៉ាងណាកម្ពុជាបានធ្វើឲ្យខកខានទៅវិញ។
អគ្គលេខាធិការខាងលើបាននិយាយថា «មែនទែនទៅជាចេតនារបស់សហព័ន្ធកីឡាបាល់ទះកម្ពុជាយើង ដោយយើងចង់បំបាក់ថៃនៅវគ្គជម្រុះ ដើម្បីឈរលេខ១ទៅជួបវៀតណាម ហើយយើងមានមហិច្ឆតាទម្លាក់វៀតណាម ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រប៉ះឥណ្ឌូណេស៊ី។ អ្វីដែលយើងដឹងហើយ ឥណ្ឌូណេស៊ី មិនមែនជាប្រទេសមួយដែលយើងមើលស្រាលបានទេ ព្រោះថាគេជាម្ចាស់មេដាយមាសស៊ីហ្គេមច្រើនជំនាន់ ហើយសូម្បីតែប្រទេសជិតខាងយើងក៏គេរអាដែរ គ្មានអ្នកណាចង់ជួបឥណ្ឌូណេស៊ីទេ»។
«កីឡាករឥណ្ឌូណេស៊ីគេឈានដល់កម្រិតពិភពលោកហើយ ព្រោះអីការប្រកួតធំៗតែងមានមុខពួកគេប្រកួតរហូតមក។ ប៉ុន្តែក្នុងនាមសហព័ន្ធ ថ្នាក់ដឹកនាំ និងកីឡាករមិនមានការខ្លាចអ្វីនោះដែរ តាមការមើលឃើញរហូតមកដល់ពេលនេះកីឡាករយើងមិនដូចពីមុនទេ ពួកគេមានទឹកចិត្តប្រយុទ្ធស្រួចស្រាល់។ ពីមុនពេលប៉ះប្រទេសដែលធ្លាប់ឈ្នះខ្លួន និងពិសេសប្រទេសខ្លាំងៗអីគឺកីឡាករយើងបាក់តែម្ដង តែពេលនេះអត់ទេ»។
រំលឹកថា ក្រុមបាល់ទះកម្ពុជា នឹងមកដល់ទឹកដីកំណើតវេលាម៉ោង៣រសៀលនេះ ក្រោយបញ្ចប់ភារកិច្ចប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាមដែលបញ្ចប់ទៅដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿងជូនជាតិ៕