- 2022-05-23 03:03:08
- បាល់ទាត់
Arteta នៅតែមិនអស់ចិត្តរឿងចាញ់ Newcastle បាត់តំណែងលេខ៤អត់បានលេង UCL
- 2022-05-23 03:03:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arteta នៅតែមិនអស់ចិត្តរឿងចាញ់ Newcastle បាត់តំណែងលេខ៤អត់បានលេង UCL
ចន្លោះមិនឃើញ
អ្នកចាត់ការ Mikel Arteta បាននិយាយថា លោកនៅតែដិតដាមចំពោះការចាញ់ Newcastle ធ្វើឲ្យ Arsenal បាត់កៅអីទៅលេងនៅ Champions League ត្បិតឈ្នះ Everton ៥-១ នៅប្រកួតចុងក្រោយក៏ដោយ។
ណាត់ប្រកួតចុងក្រោយនៅ Premier League កាំភ្លើងធំបានលត់ Everton ដល់ទៅ៥-១ ក្នុងកីឡដ្ឋាន Emirates Stadium។ Gabriel Martinelli, Eddie Nketiah, Cedric Soares, Gabriel Magalhaes និង Martin Odegaard ធ្វើបានម្នាក់មួយគ្រាប់ជួយ Arsenal បញ្ចប់ឈរលេខ៥ក្នុងលីគមិនមានកន្លែងទៅលេងនៅ UCL រដូវកាលក្រោយឡើយ។
តំណែងលេខ៤ក្នុង Premier League រដូវកាលនេះបានធ្លាក់ទៅលើដៃ Spurs ក្រោយពួកគេឈ្នះ ៥-០ លើ Norwich។ Arsenal បានភ្លាត់បាត់តំណែងលេង៤របស់ខ្លួន បន្ទាប់ពីចាញ់ Newcastle ២-០នៅសប្ដាហ៍ទី៣៧ ក្នុងកីឡដ្ឋាន St James’ Park។ ការចាញ់មួយនេះនៅតែស្ថិតក្នុងភាពឈឺចាប់របស់លោក Arteta។
ក្រោយប្រកួតចុងក្រោយក្នុងលីគ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយថា Arsenal ត្រូវការអភូតហេតុ ហើយវាមិនអាចកើតឡើងឡើយ។ តារាងពិន្ទុនៅបញ្ចប់រដូវកាលមិនអាចកុហកបានឡើយ។ ជាការពិតរដូវកាលមុន Chelsea បានលេងនៅ UCL មានត្រឹម៦៧ពិន្ទុ តែរដូវកាលនេះ Arsenal មាន៦៩ពិន្ទុមិនបានទៅលេង។ លោកនៅតែមានអារម្មណ៍ឈឺចាប់ ចំពោះរឿងបានកើតឡើងជាមួយ Newcastle៕