- 2022-05-23 02:13:51
- បាល់ទាត់
Zlatan ជក់ Cigare អបអរក្រោយជួយ Milan ឈ្នះ Serie A ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំ
- 2022-05-23 02:13:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zlatan ជក់ Cigare អបអរក្រោយជួយ Milan ឈ្នះ Serie A ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំ
ចន្លោះមិនឃើញ
ក្លឹប AC Milan បានឈ្នះពានរង្វាន់ Serie A លើកទី១៩ និងជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំ ក្រោយយកឈ្នះ Sassuola ៣-០ កាលពីយប់មិញ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Olivier Giroud រកបានពីរគ្រាប់ម្នាក់ឯង និង Franck Kessie ធ្វើបានមួយគ្រាប់ ជួយឲ្យ Milan ឈ្នះងាយៗលើ Sassuola។ Inter Milan យកឈ្នះ Sampdoria ៣-០ ដូចគ្នានៅថ្ងៃប្រកួតចុងក្រោយ ប៉ុន្តែមិនអាចប្រជែងតំណែងកំពូលតារាងពី AC Milan បានឡើយ។
ក្រោយបញ្ចប់ការប្រកួតចុងក្រោយនៅ Serie A ឃើញថា AC Milan បានក្លាយជាម្ចាស់ជើងឯក គម្លាតលើក្រុមលេខពីរ Inter Milan តែ២ពិន្ទុប៉ុណ្ណោះ។ Napoli ស្ថិតនៅលេខ៣ និង Juventus យកបានលេខ៤ក្នុងរដូវកាលនេះ។ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានអបអរជ័យជម្នះរបស់ AC Milan ដោយបានជក់ Cigare មួយដើមនៅចំពោះមុខអ្នកគាំទ្រ៕