• 2022-05-20 13:30:32
  • បាល់ទាត់

Di Maria លា​មិត្ត​រួម​ក្រុម​ PSG ខណៈ​អាច​នឹងទៅ​ Juventus នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​

  • 2022-05-20 13:30:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Angél Di Maria នឹង​ចាកចេញ​ពី​ក្លឹប​ Paris Saint Germain នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​ហើយ​ក្នុង​លក្ខណៈ​ Free Tranfer បន្ទាប់ពី​ក្លឹប​មិន​ផ្ដល់លក្ខខណ្ឌ​បន្ត​កុងត្រា​១ឆ្នាំ​បន្ថែម​ទៀត​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នកកាសែត​ Fabrizio Romano

នៅ​ក្នុង​ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ហ្វឹកហាត់​នៅ​ក្នុង​រដូវកាល​នេះ​ Di Maria ក៏​បាន​មក​ថត​រូប​ជុំ​គ្នា​ជា​មួយ​មិត្ត​ក្រុម​ PSG ហើយ​ក៏​បាន​លា​គ្នា​ផង​ដែរ​។

ខ្សែ​បម្រើ​រូប​នេះ​បាន​មក​រួម​រស់​នៅ​ PSG អស់​រយៈពេល​ ៧ឆ្នាំ​ហើយ​ ដោយ​ចូល​រួម​ប្រកួត​បាន​ ២៩៤ប្រកួត​ និង​ស៊ុត​ចូល​បាន​ ៩១គ្រាប់​។

Di Maria ត្រូវ​បាន​គេ​ដឹង​ថា​នឹង​អាច​ផ្លាស់​ទៅ​កាន់​ Juventus ក្រោយ​ក្លឹប​នេះ​បាន​ទាក់ទង​ចរចា​ជា​មួយ​កីឡាករ​រូប​នេះ​នៅ​ប៉ុន្មាន​អាទិត្យ​ចុង​ក្រោយ​នេះ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់