/62878c8daf92a_1653050460_medium.jpg)
- 2022-05-20 12:43:49
- បាល់ទាត់
Marco Rose ត្រូវបាន Dortmund បញ្ចប់តំណែងពីគ្រូបង្គោល ក្រោយមកដឹកនាំមិនដល់ ១ឆ្នាំ
- 2022-05-20 12:43:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Marco Rose ត្រូវបាន Dortmund បញ្ចប់តំណែងពីគ្រូបង្គោល ក្រោយមកដឹកនាំមិនដល់ ១ឆ្នាំ
ចន្លោះមិនឃើញ
លោក Marco Rose ត្រូវបានក្លឹប Borrussia Dortmund បញ្ចប់តំណែងពីគ្រូបង្គោលក្លឹបជាផ្លូវការក្នុងថ្ងៃនេះ ក្រោយមកដឹកនាំក្លឹបនេះមិនដល់ ១ឆ្នាំពេញផង។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនៅក្នុងថ្ងៃនេះ។
លោក Rose ត្រូវបាន Dortmund តែងតាំងធ្វើជាគ្រូបង្គោលក្លឹបចាប់ជាផ្លូវការចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅមក ដោយដឹកនាំសរុបបាន៤៦ប្រកួត ឈ្នះ២៧ប្រកួត ចាញ់១៥ប្រកួត ស្មើ៤ប្រកួត ក្នុងចំណាត់ថ្នាក់ទី២ នៃតារាងប្រកួត Bundesliga ក្នុងរដូវកាលនេះ ដោយមាន៦៩ពិន្ទុ។
មុនប្រកាសបញ្ចប់តួនាទីនេះ លោក Rose ក៏បានលើកឡើងផងដែរថា លោកមានអារម្មណ៍ថាខាងថ្នាក់ដឹកនាំក្លឹបលែងទុកចិត្តលើការដឹកនាំលោកហើយ។
បើតាមកំពូលអ្នកកាសែត Fabrizio Romano ចំពោះគ្រូបង្គោលថ្មីមកជំនួសលោក Rose ខាង Dortmund កំពុងទាក់ទងលោក Edin Terzić នាយកបច្ចេកទេសក្លឹបហ្នឹងផ្ទាល់ ឲ្យមកដឹកនាំក្លឹបហ្នឹងតែម្ដង៕