
- 2022-05-20 08:10:00
- បាល់ទាត់
បាល់ទាត់ថៃឲ្យតែបានមេដាយមាស កីឡាករម្នាក់ៗនឹងបានប្រាក់រង្វាន់ជាង៨ពាន់ដុល្លារ
- 2022-05-20 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាល់ទាត់ថៃឲ្យតែបានមេដាយមាស កីឡាករម្នាក់ៗនឹងបានប្រាក់រង្វាន់ជាង៨ពាន់ដុល្លារ
ចន្លោះមិនឃើញ
ជម្រើសជាតិថៃកំពុងស្ថិតលើវិថីដំណើរឆ្ពោះទៅកាន់ស្វែងរកមេដាយមាសចំនួន៤គ្រឿងក្នុងប្រភេទកីឡាករបាល់ទាត់និងហ្វូសាលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម។
យោងតាមក្រសួងទេសចរណ៍និងកីឡាកររបស់ថៃបានប្រកាសថា កីឡាករ-កីឡាការិនីបាល់ទាត់និងហ្វូតសាលរបស់ថៃម្នាក់ៗនឹងទទួលបានប្រាក់រង្វាន់ជាមធ្យម៣សែនបាត (៨ ៦៦០ដុល្លារ) ប្រសិនបើពួកគេដណ្ដើមបានមេដាយមាសនៅស៊ីហ្គេម។ សរុបកីឡាករនិងកីឡាការិនីបាល់ទាត់និងហ្វូតសាលរបស់ថៃដែលចូលរួមព្រឹត្តិការណ៍ខាងលើមាន៧២នាក់។
ដូច្នេះបើបាល់ទាត់និងហ្វូតសាលទាំងផ្នែកបុរសនិងស្ត្រីរបស់ថៃទទួលបានមេដាយមាសក្រសួងទេសចរណ៍និងកីឡានឹងចាយប្រាក់រង្វាន់ដល់ទៅ២១,៦លានបាត (៦២៣ ០០០ដុល្លារ)។ គិតទល់នឹងពេលនេះវិញ្ញាសាហ្វូតសាលផ្នែកស្ត្រីថៃយកបានមេដាយមាសមួយគ្រឿងហើយ ខណៈម្ចាស់ផ្ទះវៀតណាមបានមេដាយប្រាក់។
ចំណែកឯហ្វូតសាលវិញ្ញាសាផ្នែកបុរសថៃនិងជួបវៀតណាមនៅល្ងាចនេះ ក្រុមដែលឈ្នះនឹងទទួលបានមេដាយមាស។ ចំពោះប្រភេទកីឡាករបាល់ទាត់ទាំងវិញ្ញាសាបុរសនិងស្ត្រី ថៃឡើងផ្ដាច់ព្រ័ត្រប៉ះវៀតណាមដូចគ្នា៕