• 2022-05-20 02:23:32
  • បាល់ទាត់

ឆេះដុំ​ Vieira ទាត់​អ្នក​គាំទ្រ Everton មួយ​ជើង ក្រោយ​​លើក​ម្រាម​ដៃ​កណ្ដាល​​ដាក់​ខ្លួន

  • 2022-05-20 02:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​ក្លឹប Crystal Palace លោក Patrick Vieira បាន​ទាត់​អ្នក​គាំទ្រ​របស់ Everton ម្នាក់ ក្រោយ​បុរស​រូប​នោះ​បញ្ចេញ​ពាក្យ​សម្ដី​​និង​កាយវិការ​មិន​សមរម្យ​មក​កាន់​លោក។

អ្នក​គាំទ្រ​​របស់ Evertonរាប់​ពាន់​នាក់​​បាន​សម្រុក​ចូល​ទីលាន បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Dominic Calvet-Lewin រក​បាន​គ្រាប់​ចុងក្រោយ​​ទល់​នឹង Crystal Palace ជួយ​ក្រុម​បន្ត​ជីវិត​នៅ Premier League។ ក្នុង​ព្រឹត្តិការណ៍​រត់​ចូល​ទីលាន​នោះ កាមេរ៉ា​​ថត​បាន​អ្នក​ចាត់​ការ​របស់ Palace លោក Vieira បាន​ទាត់​អ្នក​គាំទ្រ​ Everton ម្នាក់។

ក្នុង​ពេល​ដែល​ព្យាយាម​ដើរ​ចេញ​ពី​ទីលាន អ្នក​គាំទ្រ​​របស់ Everton ម្នាក់​បាន​​លើក​ម្រាម​ដៃ​កណ្ដាល​ដាក់​ចំមុខ​របស់ Vieira និង​បោះ​ពាក្យ​សម្ដី​មិន​សមរម្យ។ ភ្លាម​នោះ Vieira ចាប់​បុរស​នោះ​បាន​​និង​ទាត់​មួយ​ជើង​ធ្វើ​ឲ្យ​​ដួល​លើ​ទីលាន។ ឃើញ​បែប​នេះ អ្នក​គាំទ្រ​​ផ្សេង​ទៀត​បាន​ចេញ​មក​ការពារ​គ្នីគ្នា​មិន​ឲ្យ​ Vieira បន្ត​ធ្វើ​អ្វី​បាន។

សកម្មភាព​របស់ Vieira ខាង​លើ​នឹង​ត្រូវ​ប្រឈម​មុខ​ស៊ើបអង្កេត​ពី​ខាង​សហព័ន្ធ​បាល់ទាត់​របស់​អង់គ្លេស FA។ ក្រោយ​ត្រដាបត្រដួស​​ជា​ច្រើន​សប្ដាហ៍​ ពេល​​នេះ Everton បាន​ធូរ​ចិត្ត​អាច​បន្ត​លេង​នៅ PL នៅ​រដូវ​កាល​ក្រោយ​ ក្រោម​ការ​ដឹក​នាំ​របស់​លោក Frank Lampard៕ ​.

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់