• 2022-05-19 10:32:56
  • បាល់ទាត់

Luka Modric នឹង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​នឹង​ Real Madrid រហូត​ដល់​ឆ្នាំ​២០២៣​ ក្នុង​ពេល​ឆាប់​ៗ​

  • 2022-05-19 10:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Luka Modric នឹង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​នឹង​ក្លឹប​ Real Madrid រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣ ខាង​មុខ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ខណៈ​កីឡាករ​នេះ​នឹង​អស់កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២នេះ​។ បើ​យោង​តាម​កំពូល​អ្នកកាសែត​ Fabrizio Romano ។

Modric បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​ថា​៖" Real Madrid ជា​អ្វី​ៗ​គ្រប់​យ៉ាង​សម្រាប់​ខ្ញុំ​។ Real Madrid ជា​ផ្ទះ​​របស់​ខ្ញុំ​។ ខ្ញុំ​ពេញ​ចិត្ត​សប្បាយ​ចិត្ត​នៅ​ទី​នេះ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ជា​ចំណែក​មួយ​ក្នុង​ក្លឹប​នេះ​ អញ្ចឹង​ហើយ​ខ្ញុំ​ជា​ Real Madrid ជា​រៀង​រហូត​ "។

បើ​តាម​សារព័ត៌មាន​ដែល​ទទួល​បាន​កន្លង​មក​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ Real Madrid ក៏​ពេញ​ចិត្ត​នឹង​បន្ត​ជា​មួយ​ Modric ផង​ដែរ​ដោយ​ខ្សែបម្រើ​នេះ​នៅ​តែ​អាច​ចូល​រួម​ចំណែក​ដល់​ក្លឹប​នេះ​។

រហូត​មក​ដល់​ពេល​នេះ​ Modric រួម​ចំណែក​ជា​មួយ​ Real Madrid រយៈពេល​ ១០ឆ្នាំ​ហើយ​ ដោយ​ចូល​រួម​ប្រកួត​បាន​ ៤៣៤ប្រកួត​ និង​ស៊ុត​ចូល​ ៣១គ្រាប់​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី