• 2022-05-18 12:44:38
  • បាល់ទាត់

Rangers ប៉ះ​ Frankfurt ក្នុង​ Europa League វគ្គ​ផ្ដាច់​ព្រ័ត្រ​យប់​នេះ​ អ្នក​ឈ្នះ​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ប៉ុន្មាន​ពី​ UEFA ?

  • 2022-05-18 12:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​ UEFA Europa League រដូវកាល​ឆ្នាំ​២០២១/២២ នឹង​បញ្ចប់​នៅ​យប់​នេះ​ហើយ​ ដោយ​មាន​ក្លឹប​ Rangers នឹង​ប៉ះ​នឹង​ ក្លឹប​ Frankfurt ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ នៅ​ឯ​ទីលាន​ Ramon Sanchez-Pizjuan ប្រទេស​អេស្ប៉ាញ​។

រូបភាព៖ UEFA

ចំពោះ​ក្លឹប​ឈ្នះ​ពាន​​ខាង​លើ​នេះ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​លើក​ទឹកចិត្ត​ចំនួន​ប្រមាណ​ ៩លានដុល្លារ​ និង​បាន​កៅអី​ទៅ​លេង​ UEFA Champions league នៅ​រដូវកាល​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​តែ​ម្ដង​ រី​ឯ​អ្នក​ឈ្នះ​ទី​២នៃ​ការ​ប្រកួត​ Europa League នេះ​ក៏​ទទួល​បាន​ប្រាក់​លើក​ទឹក​​ចិត្ត​ផង​ដែរ​គឺ​ប្រមាណ​ ៤.៩លានដុល្លារ​ពី​ UEFA។

រាល់​ក្លឹប​ដែល​បាន​មក​លេង​ក្នុង​ការ​ប្រកួត​ពាន​គឺ​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ផង​ដែរ​ ដោយ​រាល់​ឈ្នះ​ការ​ប្រកួត​ម្ដង​នឹង​ទទួល​បាន​ ៦៦ម៉ឺន​ដុល្លារ​។ ចំពោះ​ក្លឹប​ណា​ដែល​ឡើង​មក​ដល់​វគ្គ​កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ​ទទួល​បាន​ ២.៦លាន​ដុល្លារ​ពី​ UEFA៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់