• 2022-05-18 12:17:46
  • បាល់ទាត់

Conte នឹង​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ ៣.១លាន​ដុល្លារ​បើ​ Spurs បាន​ទៅ​លេង​ UCL នៅ​រដូវកាល​ក្រោយ​

  • 2022-05-18 12:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Antonio Conte អ្នកចាត់ការ​ក្លឹប​ Tottenham Hotspur នឹង​ទទួល​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ ៣.១លាន​ដុល្លារ​ ពីក្លឹបប្រសិន​បើ​លោក​អាច​ដឹកនាំ​ក្លឹប​នេះ​ឈរ​ជើង​នៅ​ Top 4 ក្នុង​តារាង​ប្រកួត​ Premier League ក្នុង​រដូវកាល​នេះ ដែល​ធ្វើ​ឲ្យ​ Spurs បាន​កៅអី​ទៅ​ប្រកួត​ UEFA Champions League នៅ​រដូវកាល​ក្រោយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Times ក្នុងថ្ងៃនេះ។

លោក​ Conte បាន​មក​ដឹកនាំ​ Spurs ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ តាំង​ពី​ឈរ​នៅ​លេខ​៩ រហូត​មក​ឈរ​នៅ​ក្នុង​លំដាប់​ទី​៤ ក្នុង​តារាង​ប្រកួត​ PL នៅ​ក្នុង​ខណៈ​នេះ​ ដោយ​​មាន​ ៦៨ពិន្ទុ​។

យ៉ាង​ណា​ក្ដី​ ឱកាស​ Spurs ស្ថិត​ក្នុង​ Top 4 គឺ​នៅ​មាន​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ ដោយ​ត្រូវ​សម្រេច​លើ​មួយ​ប្រកួត​ចុង​ក្រោយ​តទល់នឹង​ Norwich City ក្នុង​សប្ដាហ៍​នេះ​ ព្រោះ​តែ​ Arsenal ឈរ​នៅ​លេខ​ ៥​នៃ​តារាង​ PL មាន​ ៦៦ពិន្ទុ​ និង​សល់​មួយ​ប្រកួត​ដូច​គ្នា​គឺ​តទល់នឹង​ Everton ។​

ដូច្នេះ​ Spurs ត្រូវការ​តែ​១ពិន្ទុទៀតក្នុងប្រកួត PL ដើម្បីឈរ​នៅ​ Top 4 នឹង​បាន​កៅអី​ទៅ​លេង​ UCL នៅ​រដូវកាល​ក្រោយនេះហើយ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់