• 2022-05-18 04:05:31
  • បាល់ទះ

កីឡាករ​ សួន​ ចាន់ដារ៉ូ៖​ ពួក​ខ្ញុំ​នឹង​ខំប្រឹង​ដើម្បី​កែប្រែ​ប្រវត្តិសាស្ត្រ​ពេល​ប៉ះ​ថៃ​ថ្ងៃ​នេះ​

  • 2022-05-18 04:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លើក​បាល់​ដៃ​ទី១​ សួន​ ចាន់ដារ៉ូ​ ថា​ទោះ​ក្រុម​បាន​ឡើង​ក្ដី​ក៏​នៅ​តែ​ខំប្រឹង​ និង​ប្ដេជ្ញា​ប្រកួត​ឲ្យ​បាន​ល្អ​ដើម្បី​ចង់​កែប្រែ​ប្រវត្តិសាស្ត្រ​ ៣-០​ ពេល​ប៉ះ​ថៃ​ថ្ងៃ​នេះ។​

រូបភាពលើផេកសហព័ន្ធ

កីឡាករ​ សួន​ ចាន់ដារ៉ូ​ បាន​ឲ្យ​ដឹង​ថា​ ថ្ងៃនេះ​រូប​គេ​ក៏​ដូច​ជា​មិត្ត​រួម​ក្រុម​នឹង​ប្ដេជ្ញា​ប្រកួត​ឲ្យ​បាន​ល្អ​ពេល​ប៉ះ​ជា​មួយ​ក្រុម​ខ្លាំង​ថៃ។​ ដោយ​កន្លង​ទៅ​មាន​ការ​មើល​ស្រាល​ច្រើន​ពី​បណ្ដា​ប្រទេស​ជិត​ខាង​ ថា​បាល់ទះ​កម្ពុជា​ទៅ​ណា​ក៏​ចាញ់​ ៣-០​ ឬ​ ប៉ះ​ថៃ​តែងតែ​ ៣-០​ ឥលូវ​នេះ​រូប​គេ​ក៏​ដូច​ជា​ក្រុម​គឺ​ពិត​ជា​ចង់​ឈ្នះ​ ចង់​កែ​ប្រវត្តិ​សាស្ត្រ​ចាញ់​ដោយ​មិន​បាន​តដៃ​នេះ​ណាស់។​

សួន ចាន់ដារ៉ូ

អ្នក​លើក​បាល់​ឆ្នើម​រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​មើល​បច្ចេកទេស​របស់​ក្រុម​ថៃ​ប្រកួត​ជា​មួយ​ហ្វីលីពីន​គឺ​ពួកគេ​លេង​បាល់​លឿន​ ហើយ​ក៏​ជា​ឧបសគ្គ​ ឬ​ជា​លំបាក​សម្រាប់​កម្ពុជា​ផង​ដែរ​ យ៉ាងណា​រូប​គេ​នឹង​ប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព។​

រំលឹក​ដែរ​ថា​ នៅ​រសៀល​នេះ​ក្រុម​បាល់ទះ​ក្នុង​សាល​របស់​កម្ពុជា​ នឹង​ត្រូវ​ប្រកួត​ជា​លើក​ទី២​ ជា​មួយ​ក្រុម​របស់​ថៃ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ ឯ​វៀតណាម។​ ទោះ​ចាញ់​ ឬ​ឈ្នះ​កម្ពុជា​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់