• 2022-05-18 02:56:35
  • បាល់ទាត់

Honda ថា ១០​ ឆ្នាំ​ទៀត​កម្ពុជា នឹង​ខ្លាំង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍

  • 2022-05-18 02:56:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​ចាត់ការ​​ក្រុម​គោព្រៃ​កម្ពុជា Keisuke Honda ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​​​នៅ​លើ​បណ្ដាញ​ Twitter ​ថា ក្រុម​កម្ពុជា​ក្នុង​រយៈ​១០​ឆ្នាំ​ទៀត​នឹង​ក្លាយ​ជា​ក្រុម​​ខ្លាំង​មួយ​ក្នុង​តំបន់​​អាស៊ីអាគ្នេយ៍។

«​​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​ឈ្នះ​១​ស្មើ​១​ចាញ់​២ ​ប៉ុន្តែ​កម្ពុជា​យើង​រីក​ចម្រើន​បន្តិច​ម្ដង​ៗ​​។ ​ខ្ញុំ​គិត​ថា​កីឡាករ​កម្ពុជា​យើង​​នឹង​ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​តំបន់​អាស៊ីភាគអាគ្នេយ៍​​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ទៀត​។ ការ​ប្រកួត​ប្រជែង​វា​មិន​មែន​ជា​រឿង​​ងាយ​ស្រួល​ទេ ព្រោះ​យើង​ទើប​តែ​កែ​ប្រែ​ទម្រង់​លេង​ឲ្យ​​ជា​ល្អ​បាន​បន្តិច​ម្ដង​ៗ​»។

​​​​រំលឹកថា កុង​​ត្រា​របស់​លោក Honda ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ក្រុម​កម្ពុជា​ ​នឹង​ផុត​​នៅ​ពេល​បញ្ចប់​ស៊ីហ្គេម​២០២៣៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី