• 2022-05-18 02:45:13
  • បាល់ទាត់

Honda ​ផ្ដាំ​​កីឡាករ​ខ្មែរ៖ ​កុំ​ភ្លេច​ថៃ​ឈ្នះ​យើង ៥-០...​កុំ​ញ៉ាំ​អាហារ​អត់​ប្រយោជន៍​ពេក​

  • 2022-05-18 02:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Keisuke Honda ​បាន​ផ្ដាំ​ផ្ញើ​ទៅ​កីឡាករ U23 ​កម្ពុជា​ទាំង​អស់ កុំ​ភ្លេច​ឱ្យ​សោះ​ការ​លេង​ចាញ់​ថៃ ៥-០ ​នៅ​ស៊ីហ្គេម ​ដោយ​ត្រូវ​យក​ការ​ឈឺ​ចាប់​នេះ​មក​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​ទ្វេ​ដង​ឡើង​វិញ។​

​កម្ពុជា បាន​បញ្ចប់​ភារកិច្ច​នៅ​ស៊ីហ្គេម​ក្នុង​ប្រទេស​វៀតណាម​ហើយ ​ដោយ​ធ្លាក់​​ត្រឹម​វគ្គ​ចែក​ពូល ​ប៉ុន្តែ​ក៏​ទទួល​បាន​បទ​ពិសោធ​ច្រើន​ដែរ​ពី​ការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ៗ​ទាំង​នោះ។ ​ដូច​ដែល​គ្រូ​បង្វឹក​ក្រុម U23 ​កម្ពុជា ​បាន​បញ្ជាក់​មុន​ការ​ប្រកួត​ហើយ​កម្ពុជា​មិន​ដាក់​ដាក់​គោលដៅ​យក​មេដាយ​អ្វី​ទេ​សម្រាប់​ព្រឹត្តិការណ៍​នេះ ​ដោយ​ពួកគេ​ចង់​បាន​ត្រឹម​បទ​ពិសោធ​ដើម្បី​ត្រៀម​ខ្លួន​នៅ​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វិញ​ប៉ុណ្ណោះ។

​មុន​បែក​គ្នា​នៅ​ព្រលាន​យន្ដហោះ​អំឡុង​ពេល​ត្រលប់​មក​វិញ ​លោក Honda ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម U23 ​កម្ពុជា ​បាន​រំលឹក​ដល់​កីឡាករ​គ្រប់​រូប​ពី​អ្វី​ដែល​ពួកគេ​រៀន​សូត្រ​បាន​ពី​ការ​ប្រកួត​នេះ។ ​កម្ពុជា ​មិន​ត្រូវ​ភ្លេច​ឡើយ​ថា​បាន​ចាញ់​ក្រុម U23 ​ថៃ​ដល់ ៥-០ ​កម្ពុជា​មិន​អាច​ភ្លេច​ឡើយ​ពី​ការ​ខិតខំ​ហ្វឹកហាត់​បន្ថែម​ទៀត។ ​សមាជិក​ក្រុម​ទាំង​អស់​ត្រូវ​ស្វែង​រក​មិត្ត​ល្អ​ៗ ​ដើម្បី​ប្រឹង​ហាត់​បន្ថែម ​ញ៉ាំ​អាហារ​មាន​គុណភាព ​និង​មិន​ត្រូវ​ញ៉ាំ​របស់​ដែល​គ្មាន​ប្រយោជន៍​ដល់​រាងកាយ​ឡើយ៕

អត្ថបទ៖ នរវិទូ

មតិយោបល់