• 2022-05-18 02:33:35
  • បាល់ទាត់

​គួន ម៉ុម នៅ​តែ​មិន​អាច​ជួយ​ក្រុម​បាន​វិញ ​ក្នុង​ជំនួប​ប៉ះ​ថៃ

  • 2022-05-18 02:33:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កីឡាករ​បាល់ទះ​លើ​ក្ដារ​កម្ពុជា នឹង​ត្រូវ​ប៉ះ​ថៃ នា​ម៉ោង​១១​ ថ្ងៃ​ត្រង់​នេះ​​​ ដែល​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​២​ក្នុង​ពូល B នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​វៀតណាម​។ ក្នុង​ជំនួប​នេះ​កីឡាករ​ គួន ម៉ុម ​ស្មាត់​ស្ដាំ​របស់​កម្ពុជា​នៅ​តែ​មិន​ទាន់​អាច​ជួយ​ក្រុម​បាន​។

​កីឡាករ​ខាង​លើ​បើ​ទោះ​របួស​​រលាក​សន្លាក់​ស្មា​របស់​គេ​បាន​ធូរស្រាល​ សឹង​តែ​ធម្មតា​ក្ដី​ តែ​គេ​នៅ​តែ​មិនទាន់​ល្អ​ដូច​មុន​វិញ ដើម្បី​ជួយ​ក្រុម​​បាន​ក្នុង​ស្ថានភាព​​​សំខាន់​ៗ​ ពិសេស​ក្នុង​ព្រឹត្តិការណ៍​​​ស៊ីហ្គេម​។ ​ក្រុម​កម្ពុជា​ពិត​ជា​ចង់​ឈ្នះ​ក្នុង​ជំនួប​ទល់​ថៃ​យ៉ាង​ខ្លាំង ដើម្បី​អាច​គេច​ផុត​ពី​ក្រុម​លេខ​១​ពូល A បច្ចុប្បន្ន​គឺ ឥណ្ឌូណេស៊ី ហើយ​ក៏​ជា​ក្រុម​​ខ្លាំង​ដែល​ឈ្នះ​មេដាយ​មាស​កាល​ស៊ីហ្គេម​២០១៩ ផង​ដែរ​។

​ក្នុង​ជំនួប​ទល់​ថៃ​​នេះ​ក្រុម​កម្ពុជា​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ ​និង​បាន​ហាត់​រៀន​ពី​ការ​លេង​ទល់​ក្រុម​ទាំង​ពីរ​ផង​ដែរ​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Li Jun គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទះ​លើ​ក្ដារ​កម្ពុជា​។ ​រំលឹក​ថា គូន​ ម៉ុម ពិត​​ជា​ចង់​ជួយ​ក្រុម​ខ្លាំង​ណាស់​ក្នុង​ជំនួប​ទល់​ថៃ​នេះ ​បើ​ទោះ​ក្រុម​បានឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់​ព្រ័ត្រ​​ហើយ​ក្ដី ប៉ុន្តែ​គេ​មាន​ការ​សោក​ស្ដាយ​ដែល​មិន​អាច​ជួយ​ក្រុម​បាន​៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់