• 2022-05-17 13:20:59
  • បាល់ទាត់

ចាប់​បាន​ជន​សង្ស័យ​៣រូប​ និង​ ដក​បាន​ហូត​ខោអាវ​កីឡា​ជម្រើស​ជាតិ​កម្ពុជា​ក្លែងក្លាយ​ ២៤៩កំប្លេ​ ​លក់​លើ​ទីផ្សារ​គ្មាន​ការ​អនុញ្ញាត​

  • 2022-05-17 13:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ល្ងាច​ ថ្ងៃ​ទី​១៥ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ មេ​បញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុងប៉ោយប៉ែត​ដឹកនាំ​កម្លាំង​ ស​ហការ​ជាមួយកម្លាំង​កង​រាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស ដឹក​ដោយ​លោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន​ ស្នង​ការរង​ស្រាវជ្រាវ​ និង​បង្ក្រាប​បទ​ល្មើស​ កង​រាជអាវុធហត្ថលើផ្ទៃប្រទេស បាន​ធ្វើ​ប្រតិបត្តិការបង្ក្រាបករណីលក់ដូរសម្លៀកបំពាក់កីឡារបស់ក្រុមហ៊ុនជម្រើសជាតិបាល់ទាត់កម្ពុជា ជាឡូហ្គោក្លែងក្លាយ ស្លាកសញ្ញា FFC ដោយ​ចាប់​បាន​ជន​សង្ស័យ​៣រូប​។

ក្នុង​ប្រតិបត្ត​ខាង​លើ​នេះ​ ក៏​បាន​ដក​ហូតសម្លៀកបំពាក់កីឡាជម្រើសជាតិកម្ពុជាដែលមានឡូហ្គោ FFC ជាផលិតផលក្លែងក្លាយចំនួន២៤៩កំប្លេ​ ហើយ​នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីធ្វើការសួរនាំ​ និង​ចំណាត់​ការតាមនីតិវិធី ។

សកម្មភាពទាំង​នេះ​គឺ​ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ￸ កែវ សារ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ ជាអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបរាប់ថា នៅពេលថ្មីៗនេះ￸សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអង្គេតឃើញថាមានជនខិលខូចមួយចំនួនតូច និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ￸ តាម៉ាប់លក់អាវកីឡា(ឈ្មោះ￸ សុខ ចាន់ថន SOK CHANTHORN) និងម្ចាស់ហ្វេសប៊ុកឈ្មោះ￸ POR POE LOVE,POR TRY SPORT ដែលមានយីហោលក់ឈុតកីឡាគ្រប់ប្រភេទ បានបង្ហោះ￸លក់តាមផេក ហ្វេសប៊ុក និងដាក់លក់ខោអាវក្រុមជម្រើសជាតិកម្ពុជាលើទីផ្សារដោយពុំមានច្បាប់អនុញ្ញាត ជាពិសេសមិនមែនជាផលិតផលផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាមួយក្រុមហ៊ុន VARAMAN(វរ្ម័ន)នោះ￸ទេ ។

ក្រោយពីកម្លាំងជំនាញសួរនាំ ជនសង្ស័យឈ្មោះ￸ សេង ប៊ុនធី ភេទប្រុស អាយុ៣៥ឆ្នាំ បានឆ្លើយសារភាពថា រូបគេពិតជាបានយកស្លាកសញ្ញា ឡូហ្គោ FFC ដែលជាស្លាកញ្ញា កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ឱ្យគេបោះ￸ពុម្ភ យកមកលក់ខ្លួនឯងផង និងចែកចាយឱ្យឈ្មោះ￸ សុខ ចាន់ថន ហៅតាម៉ាប់ និងឈ្មោះ￸ ស្រី ហុងអ៊ូ លក់បន្ត។

នៅរសៀលថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ជនសង្ស័យ០៣នាក់ពាក់ព័ន្ធករណីករណីក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាស ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌបញ្ជូនទៅសាលាដំបូងខេត្តហើយ៕

ខាង​ក្រោម​នេះ​ជា​ព័ត៌មាន​ទាំង​ស្រុងរបស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ៖

រូបភាព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់