/628395bed6e80_1652790660_medium.jpg)
- 2022-05-17 12:33:58
- បាល់ទាត់
អ្នកចាត់ការ Southamptonថា ការប្រកួតប្រជែងយកពាន PL គឺពិបាកជាង UCL ទៅទៀត
- 2022-05-17 12:33:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាត់ការ Southamptonថា ការប្រកួតប្រជែងយកពាន PL គឺពិបាកជាង UCL ទៅទៀត
ចន្លោះមិនឃើញ
លោក Ralph Hasenhuttl អ្នកចាត់ការក្លឹប Southampton បាននិយាយមុនប្រកួតតទល់នឹង ក្លឹប Liverpool នៅយប់នេះថា ការប្រកួតប្រជែងដណ្ដើមយកឈ្នះពាន Premier League គឺពិបាកជាងការយកឈ្នះពាន UEFA Champions League ទៅទៀតចំពោះលោក។
លោក Hasenhuttl បាននិយាយថា៖" ពាន Premier League នេះជាពានមួយមានការប្រកួតប្រជែងដណ្ដើមយកបំផុតដោយមិនងាយមានក្លឹបណាមួយឈ្នះច្រើនដងនោះទេ ព្រោះវាពិបាកនឹងយកឈ្នះពាននេះដោយមានការប្រកួតប្រជែងខ្លាំង "។
លោកបានបន្តថា៖" ចំពោះខ្ញុំការប្រកួតយកឈ្នះពាន PL គឺពិបាកជាងប្រកួតយកពាន UCL ព្រោះតែ វាពិបាកណាស់ដើម្បីលេងឲ្យទទួលបានលទ្ធផលល្អជាប់លាប់រហូតទាំង ៣៨ប្រកួត "។
ការប្រកួតប្រជែងដណ្ដើមពាន PL ក្នុងពេលនេះមានការប្រកួតប្រជែងគ្នាខ្លាំងរវាង Man City និង Liverpool ដោយ Man City មាន៩០ពិន្ទុ និងសល់តែ ១ប្រកួតទៀតប៉ុណ្ណោះ ខណៈ Liverpool មាន៨៦ពិន្ទុ និងសល់២ប្រកួត៕