• 2022-05-17 03:11:28
  • បាល់ទាត់

Arsenal ចង់​បាន​ តែ Dybala ថា ចាប់​អារម្មណ៍​តែ​ក្រុម​ណា​​បាន​លេង​នៅ UCL ប៉ុណ្ណោះ

  • 2022-05-17 03:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal កំពុង​ចាប់​អារម្មណ៍​​ចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ​របស់ Juventus កីឡាករ Paulo Dybala ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវ​ក្ដៅ​នេះ។

ត្បិត​មាន​ការ​ចង់​បាន​បែប​នេះ​ក្ដី ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​វ័យ​២៨​ឆ្នាំ​​បាន​បង្ហើប​ថា គេ​ចាប់​អារម្មណ៍​តែ​ជាមួយ​ក្លឹប​ណា​ដែល​បាន​លេង​នៅ​ Champions League រដូវ​ក្រោយ​ប៉ុណ្ណោះ។ ងាក​ទៅ​មើល​ស្ថានភាព​របស់​ Arsenal ពេល​នេះ បាន​​របូត​​តំណែង​លេខ៤​ឲ្យ Spurs បាត់​ទៅ​ហើយ ក្រោយ​ប្រកួត​ចាញ់ Newcastle កាល​ពី​យប់​មិញ។

រដូវ​ក្ដៅ​នេះ​​ ខ្សែ​ប្រយុទ្ធ Alexandre Lacazette នឹង​ចាកចេញ​ពី​កាំភ្លើង​ធំ ហើយ Eddie Nketiah រំពឹង​អាច​នឹង​ចេញ​ដូច​គ្នា។ ដូច្នេះ​អ្នក​ចាត់​ការ Mikel Arteta កំពុង​ពិនិត្យ​មើល​ក្នុង​ទីផ្សារ​​ដើម្បី​ស្វែង​​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​​២​រូប​មក​ជំនួស​កន្លែង។ កីឡាករ​​ដល់​ទៅ​៧​រូប​​កំពុង​ស្ថិត​ក្នុង​ការ​ចាប់​អារម្មណ៍​ពី Arteta ប៉ុន្តែ​កញ្ចប់​ទឹក​ប្រាក់​របស់​ក្លឹប​នៅ​មាន​កម្រិត​មិន​អាច​ទិញ​ស្រេច​តែ​ចិត្ត​បាន​ទេ។

Dybala ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ Arsenal ព្រោះ​​ក្លឹប​អាច​យក​​បាន​ដោយ​គ្មាន​តម្លៃ​ខ្លួន​ដោយ​សារ​តែ​គេ​នឹង​អស់​កុងត្រា​ជាមួយ Juventus នៅ​រដូវ​ក្ដៅ​នេះ​ហើយ។ តាម​ដំណឹង​ Dybala ដែល​ធ្លាប់​ជួយ Juventus ឈ្នះ​ពាន​លីគ​កំពូល​អ៊ីតាលី​៥​សម័យ​ចង់​បាន​ថ្លៃ​ពលកម្ម​២០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ យ៉ាងណា ប្រសិន​បើ Arsenal មិន​អាច​មាន​កៅអី​​ទៅ​លេង​នៅ UCL រដូវ​កាល​ក្រោយ​ទេ​ គឺ​ពិបាក​​​យក​បាន Dybala បន្តិច៕ ​

​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី