/628253cee77ab_1652708280_medium.jpg)
- 2022-05-16 13:40:55
- បាល់ទាត់
ល្ហិចល្ហៀងថា Mbappe សម្រេចចិត្តផ្លាស់ទៅកាន់ Real ដោយសុខចិត្តយកប្រាក់ខែតិចជាងនៅ PSG
- 2022-05-16 13:40:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ហិចល្ហៀងថា Mbappe សម្រេចចិត្តផ្លាស់ទៅកាន់ Real ដោយសុខចិត្តយកប្រាក់ខែតិចជាងនៅ PSG
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Kylain Mbappe ត្រូវបានល្ហិចល្ហៀងថាបានធ្វើការសម្រេចចិត្តពីអនាគតរបស់ខ្លួនសម្រាប់រដូវកាលខាងមុខនេះហើយ ដោយចាកចេញពីក្លឹប Paris Saint Germain ផ្លាស់ទៅកាន់ក្លឹប Real Madrid ក្នុងលក្ខណៈ Free Agent ។ នេះបើយោងតាមការចុះផ្សាយរបស់ Marca ក្នុងថ្ងៃនេះ។
បើតាមប្រភពខាងលើ Mbappe នឹងចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយ Real Madrid ដោយកីឡាករនេះសុខចិត្តយកប្រាក់ខែតិច ជាងប្រាក់ខែដែល PSG ផ្ដល់ឲ្យឲ្យតែកីឡាករនេះព្រមបន្តកុងត្រាថ្មី។
យ៉ាងណាបើតាមសម្ដី Mbappe ផ្ទាល់កាលពីម្សិលមិញទាក់ទងនឹងអនាគតរបស់ខ្លួនទៅ Real ឬបន្តនៅ PSG គឺមិនទាន់សម្រេចទេ ដោយនិយាយថា៖" ខ្ញុំមិនអាចនិយាយពីអនាគតរបស់ខ្ញុំបាននៅឡើយទេ គ្រាន់តែដឹងថាអ្នកនឹងដឹងនៅពេលឆាប់ៗនេះ ជិតសម្រេចមែនទែនហើយ ពេលនេះមិនទាន់ដល់ពេលទេ តែហ្នឹងហើយ ការសម្រេចចិត្តខ្ញុំគឺជិតហើយ "។
គួរបញ្ជាក់ផងដែរ Real ធ្លាប់ដាក់សំណើទិញ Mbappe ពី PSG ប្រមាណ ២០៨លានដុល្លារ កាលពីរដូវកាលមុន ប៉ុន្តែ PSG បដិសេធដែលធ្លាប់ធ្វើឲ្យខ្សែប្រយុទ្ធរូបនេះអន់ចិត្តផងដែរ។ មកទល់នឹងពេលនេះសារព័ត៌មានជាច្រើនថា Real មានភាពជឿជាក់ខ្ពស់ និងឱកាសច្រើនយក Mbappe មកកាន់ក្លឹបរបស់ខ្លួន៕