• 2022-05-16 11:35:00
  • បាល់ទាត់

ក្រុម​កម្ពុជា​ ​​ស្មើ​ នឹង​ក្រុម​ម៉ាឡេស៊ី​ ក្នុង​លទ្ធផល​ ២-២

  • 2022-05-16 11:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើសជាតិ​កម្ពុជា​ U23 បាន​ត្រឹម​ស្មើ​នឹង​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​ U23 ក្នុង​លទ្ធផល​ ២-២ នៅ​ទីលាន​ THIEN TRUONG​ ក្នុង​ក្របខ័ណ្ឌ​ SEA Game លើក​ទី​៣១ ដែល​ធ្វើ​នៅ​ប្រទេស​វៀតណាម​ ក្នុង​ថ្ងៃ​នេះ​។

ក្រុម​ទាំង​ពីរ​ខាង​លើ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ទាំង​តង់​ទី​១ និង​តង់​ទី២​ យ៉ាង​ណា​កម្ពុជា​បាន​ស៊ុត​ចូល​នាំ​មុខ​នៅ​តង់​ទី​១ តាម​រយៈពេល​ការ​ស៊ុត​ប៉េណាំង​ទី​ចូល​ នៅ​នាទី​ទី​៤៥+១ ដោយ​ខ្សែបម្រើ​ ជួន ចាន់ចាវ ក្រោយ​អាជ្ញាកណ្ដាល​ពិន័យ​ម៉ាឡេស៊ី​​ ដោយ​សារ​តែ​បាល់​បាន​ប៉ះ​ទៅ​លើ​ដៃ​កីឡាករ​ខ្លួន​ បន្ទាប់​មក​ ម៉ាឡេស៊ី​ក៏​តាម​ទាន់​វិញ​នៅដើម​តង់​ទី​២ នៅ​នាទីទី​៥១ ​តាម​រយៈ​ប៉េណាំងទី​​ដោយ​ ខ្សែ​ប្រយុទ្ធ​ Muhammad Hadi Fayyadh បន្ទាប់​ពី​ខាង​កម្ពុជា​បាន​ប្រព្រឹត្តិ​កំហុស​។

លុះ​នៅ​នាទី​ទី​៦២ កម្ពុជា​នាំ​មុខ​វិញ​ដោយ​ខ្សែ​ប្រយុទ្ធ​ ឃី រីណា ប៉ុន្តែ​នៅ​នាទីទី​៦៧ ម៉ាឡេស៊ី​តាម​ទាន់​វិញ​ដោយ​ ខ្សែ​ប្រយុទ្ធ​ Muhammad Hadi Fayyadh បាន​ស៊ុត​បញ្ចូល​ទី​ ដែល​ធ្វើ​ឲ្យ​លទ្ធផល​ចុង​ក្រោយ​ ២-២។

ក្រោយ​ប្រកួត​ចប់​ការ​ប្រកួត​ខាង​លើ​ ក្រុម​ជម្រើសជាតិ​កម្ពុជា​ U23 យើង​នឹង​ត្រលប់​ពី​ប្រទេស​វៀតណាម​ មក​កាន់​ប្រទេស​កម្ពុជា​យើង​នៅ​យប់​នេះ​តែ​ម្ដង​៕

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី