
- 2022-05-13 03:51:50
- បាល់ទាត់
U23 ថៃ ប្រឹងហាត់ទាំងភ្លៀង ដើម្បីត្រៀមប៉ះកម្ពុជាស្អែក
- 2022-05-13 03:51:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
U23 ថៃ ប្រឹងហាត់ទាំងភ្លៀង ដើម្បីត្រៀមប៉ះកម្ពុជាស្អែក
ចន្លោះមិនឃើញ
ក្រុមយុវជនថៃ នឹងត្រូវប៉ះក្រុមយុវជនកម្ពុជានាការប្រកួតដ៏សំខាន់ថ្ងៃស្អែកវេលាម៉ោង ៧ យប់ ដើម្បីប្រជែងកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម។ មុនប៉ះគ្នាស្អែកក្រុមយុវជនថៃបានធ្វើការហ្វឹកហាត់យ៉ាងខ្លាំងទាំងមេឃកំពុងភ្លៀងកាលពីម្សិលមិញនេះ។
កាលពីល្ងាចថ្ងៃទី១២ ម្សិលមិញនេះ ក្រុម U23 ថៃបានបន្តការប្រឹងប្រែងហ្វឹកហាត់របស់គេ នៅកីឡដ្ឋាន Nam Dinh Sports Palace បើទោះបីមេឃកំពុងធ្លាក់ភ្លៀងក៏ដោយ។ ការហ្វឹកហាត់នេះបង្ហាញពីការយកចិត្តទុកដាក់ ក្នុងការត្រៀមខ្លួនឲ្យបានល្អមួយ សម្រាប់ការត្រៀមខ្លួនប៉ះកម្ពុជា។ ក្នុងការហ្វឹកហាត់នេះត្រូវបានគេឃើញគ្រូបង្វឹក U23 ថៃលោក Polking អង្គុយនៅក្រៅទីលាន។
រំលឹកថា ក្រុមកម្ពុជា និងក្រុម ថៃ សុទ្ធតែត្រូវការពិន្ទុដូចគ្នានាប្រកួតបន្ទាប់ ពីព្រោះថៃ ក៏បានចាញ់កាលប្រកួតដំបូងក្រោមថ្វីជើង ម៉ាឡេស៊ី ២-១ និងឈ្នះ សិង្ហបុរី ៥-០ ខណៈដែលកម្ពុជា ឈ្នះ ឡាវ ៤-១ និងចាញ់ ហ្វីលីពីន ១-០ ៕