- 2022-05-13 03:32:01
- បាល់ទាត់
Son ធ្វើមុខស្អុយ ខ្វះមួយគ្រាប់តាមទាន់គ្រាប់បាល់របស់ Salah ស្រាប់តែ Conte ប្ដូរចេញ
- 2022-05-13 03:32:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Son ធ្វើមុខស្អុយ ខ្វះមួយគ្រាប់តាមទាន់គ្រាប់បាល់របស់ Salah ស្រាប់តែ Conte ប្ដូរចេញ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ Spurs កីឡាករ Son Heung-min បានបង្ហាញទឹកមុខមិនសប្បាយចិត្ត បន្ទាប់ពីត្រូវប្ដូរចេញអំឡុងការប្រកួត North London Derby ទល់នឹង Arsenal កាលពីយប់មិញ។
កីឡាករវ័យ២៩ឆ្នាំរកបានគ្រាប់បាល់នៅដើមវគ្គទីពីរ ក្នុងជ័យជម្នះ ៣-០ ទល់នឹងកាំភ្លើងធំ ហើយក៏ជាគ្រាប់ទី២១របស់គេនៅ Premier League រដូវកាលនេះ។ Son ពេលនេះចាញ់ Mohamed Salah របស់ Liverpool តែមួយគ្រាប់ប៉ុណ្ណោះក្នុងការប្រជែងយកស្បែកជើងមាសរដូវកាលនេះ។
ត្បិតតែ Arsenal នៅសល់គ្នាតែ១០នាក់ និងពិបាកក្នុងការទប់ទល់ Son ជាមួយ Harry Kane ស្រាប់តែលោក Antonio Conte បានសម្រេចចិត្តដកកីឡាករសញ្ជាតិកូរ៉េខាងត្បូងចេញនៅនាទីទី៧២។ Son បានបង្ហាញទឹកមុខមិនសប្បាយចិត្ត ពេលដើរចេញពីទីលាន តែក៏មានការលួងលោមពី Conte ផងដែរ។
ជ័យជម្នះខាងលើ Spurs នៅតែឈរលេខ៥ក្នុងតារាងពិន្ទុ Premier Leagueបន្តដង្ហើមប្រជែងយកលេខ៤ពី Arsenal ដែលគម្លាតគ្នាតែ១ពិន្ទុប៉ុណ្ណោះ ដើម្បីមានឱកាសលេងនៅ UCL រដូវកាលក្រោយ៕