• 2022-05-13 02:23:01
  • បាល់ទាត់

Barcelona សុខចិត្ត​ខាត​១២៥​លាន​ផោន លក់ Coutinho ទៅ​ឲ្យ​ Aston Villa

  • 2022-05-13 02:23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona បាន​ខាត​ដល់​ទៅ​១២៥​លាន​ផោន បន្ទាប់​ពី​សម្រេច​ចិត្ត​លក់​ខ្សែ​បម្រើ​ប្រយុទ្ធ Philippe Coutinho ទៅ​ឲ្យ Aston Villa។

កាល​ពី​ខែ​មករា Coutinho វ័យ​២៩​ឆ្នាំ​បាន​ចូលរួម​ជាមួយ Villa ក្រោម​ការ​ដឹក​នាំ​របស់ Steven Gerrard ជា​កីឡាករ​ខ្ចី​ជើង​ ជាមួយ​លក្ខខណ្ឌ​ទិញ​ផ្ដាច់​​នៅ​បញ្ចប់​រដូវ​កាល​។ គេ​បាន​បង្ហាញ​សមត្ថភាព​ល្អ​ដោយ​រក​បាន​៤​គ្រាប់ ក្នុង​ការ​លេង​១៦​ប្រកួត​ជាមួយ Villa។ កត្តា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ Gerrard សម្រេច​ចិត្ត​​ទិញ​ផ្ដាច់​យក Coutinho មក​តែ​ម្ដង។

ក្រោយ​ពី​មាន​ការ​ពិភាក្សា​គ្នា​ជាមួយ Barcelona ក្លឹប Villa បាន​ទិញ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ក្នុង​​តម្លៃ​​ត្រឹម​តែ​១៧​លាន​ផោន ជាមួយ​កុងត្រា​ដល់​ឆ្នាំ​២០២៦។ Barca បាន​ទិញ Coutinho ពី Liverpool កាល​ពី​ខែ​ មករា ឆ្នាំ ២០១៨ ក្នុង​តម្លៃ​ខ្លួន​១៤២​​លាន​ផោន។ នេះ​មាន​ន័យ​ថា ការ​លក់ Coutinho ទៅ​ឲ្យ Villa ក្លឹប Barcelona ខាត​​ដល់​ទៅ​១២៥​លាន​ផោន៕ ​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី