
- 2022-05-13 02:14:17
- បាល់ទាត់
ថ្ងៃនេះកម្ពុជាមានឱកាសយកមេដាយមាស៦គ្រឿងនៅស៊ីហ្គេម
- 2022-05-13 02:14:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះកម្ពុជាមានឱកាសយកមេដាយមាស៦គ្រឿងនៅស៊ីហ្គេម
ចន្លោះមិនឃើញ
ក្នុងថ្ងៃនេះកម្ពុជាមានប្រភេទកីឡាដែលរំពឹងបានមេដាយមាសចំនួន ៦ គ្រឿងក្នុងនោះ ៤ គ្រឿងឡើងដល់វគ្គផ្ដាច់ព្រ័ត្រគឺ កីឡាប្រដាល់វិញ្ញាសា ឃីកបុកស៊ីង និង២មេដាយមាសទៀតគឺ ប៉េតង់វិញ្ញាសាវាយយកពិន្ទុ ដែលកម្ពុជារំពឹងឈ្នះដូចគ្នា។
កីឡាករកម្ពុជា៤រូបដែលត្រូវដណ្ដើមមេដាយមាសមាន
១-ទូច រ៉ាចាន់ ប៉ះ កីឡាករថៃ Arunno Sivaphan ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម
២- កាន ម៉េងហុង ប៉ះ កីឡាករថៃ Sungnoi Chaiwat ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម
៣- លន បញ្ញា ប៉ះច្បាស់ផ្ទះវៀតណាម Nguen The Huong ក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម
៤- ឈឿន ល្វៃ ប៉ះកីឡាករថៃ Thapphli Thongchia ក្នុងប្រភេទទម្ងន់ ៧១ គីឡូក្រាម
ចំណែកការប្រកួតប៉េតង់លើវិញ្ញាសា វាយយកពិន្ទុផ្នែកបុរសកម្ពុជាមានកីឡាករ សុខ ចាន់មាន ស្របពេលផ្នែកនារីកម្ពុជាមានម្ចាស់មេដាយមាស អ៊ុក ស្រីមុំ។ ការប្រកួតប៉េតង់វាយយកពិន្ទុនេះគឺធ្វើឡើងតែថ្ងៃនេះប៉ុណ្ណោះ ដោយល្ងាចនឹងស្វែងរកឃើញម្ចាស់មេដាយមាស។ យ៉ាងណាកីឡាករកម្ពុជាទាំងពីរនាក់នេះជាកីឡាករជំនាញស្រាប់លើប្រភេទកីឡាមួយនេះ ដែលធ្លាប់ដណ្ដើមបានជ័យលាភីក្នុងព្រឹត្តិការណ៍ពិភពលោកជូនជាតិកន្លងមករួចមកហើយ៕