• 2022-05-12 07:01:34
  • ព័ត៌មាន

ស្លុត​ចិត្ត​! ឈ្នះ​មេដាយ​​មាស​ស៊ីហ្គេម​​​ភ្លាម ស្រាប់​តែ​ទទួល​ដំណឹង​ឪពុក​​មរណភាព​

  • 2022-05-12 07:01:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី​វៀតណាម To Thi Trang ទទួល​បាន​ដំណឹង​ដ៏​ស្លុត​ចិត្ត​គឺ​ឪពុក​ស្លាប់ បន្ទាប់​ពី​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣១។

លោក To Van Sen បាន​ទទួល​មរណភាព​ មិន​ដល់​មួយ​ថ្ងៃ​ ​បន្ទាប់​ពី​កីឡា​ការិនី To Thi Trang ឈ្នះ​មេដាយ​មាស​ក្នុង​ប្រភេទ​កីឡា Kurash ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម។ ពេល​ដែល Trang កំពុង​តែ​ប្រកួត​ឪពុក​របស់​នាង​បាន​សន្លប់ ប៉ុន្តែ​​ក្រុម​គ្រួសារ​​មិន​បាន​ប្រាប់​រឿង​នេះ​ទៅ​នាង​ឡើយ ដោយ​សារ​តែ​ចង់​ឲ្យ​ផ្ដោត​លើ​ការ​ប្រកួត។

ភ្លាម​ៗ បន្ទាប់​ពី​ឈ្នះ​មេដាយ​មាស ទើប​ Trang ទទួល​បាន​ដំណឹង​​ថា​ឪពុក​សន្លប់​ ហើយ​ចង់​ត្រលប់​​ទៅ​​​ផ្ទះ ​និង​មិន​ចង់​បាន​អ្វី​ទាំងអស់​។ ក្នុង​ពិធី​បំពាក់​មេដាយ​ Trang មិន​មាន​វត្តមាន​ម្ដាយ​និង​ឪពុក​ឈរ​ចាំ​សាទរ​នោះ​ទេ ​មាន​តែ​ប្ដី មីង​និង​បងប្អូន​ប្រុសស្រី​​ចាំ​លើក​ទឹក​ចិត្ត។ ប៉ុន្មាន​ម៉ោង​បន្ទាប់ ឪពុក​របស់ Trang បាន​ទទួល​មរណភាព​ក្នុង​មន្ទីរពេទ្យ។

លោក Dao Dai Hai ដែល​ជា​ប្ដី​របស់ Trang បាន​​ឲ្យ​ដឹង​ថា ឪពុក​ក្មេង​របស់​ខ្លួន​មាន​បញ្ហា​មេរោគ​ក្នុង​ថ្លើម​​មួយ​រយៈ​មក​ហើយ។ ពេល​ដែល​ប្រពន្ធ​របស់​​គេ​ស្ថិត​ក្នុង​ជំរុំ​ហ្វឹកហាត់​ អាការៈ​ឪពុក​ក្មេង​កាន់​តែ​អាក្រក់ ដោយ​ខ្សោយ​តម្រង់​នោម​និង​ត្រូវ​ការ​លាង​ឈាម។ បន្ទាប់​មក​ឪពុក​ក្មេង​​ក៏​បាន​បាត់បង់​ជីវិត​ ក្រោយ​ពី​ប្រពន្ធ​ឈ្នះ​មេដាយ។

To Thi Trang គឺ​ជា​អត្តពលិក​​ដំបូង​ដែល​ជួយ​វៀតណាម​ឈ្នះ​មេដាយ​មាស​មុន​គេ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣១។ នាង​កើត​ក្នុង​ឆ្នាំ​១៩៩៩ និង​បាន​រៀបការ​នៅ​ចុង​ឆ្នាំ​២០២១៕

​​

ប្រភព៖ Zing ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម