• 2022-05-12 02:41:14
  • បាល់ទាត់

Inter វាយ​បក​ឈ្នះ Juventus លើក​ពាន Coppa Italia ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០១១

  • 2022-05-12 02:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Inter Milan បាន​វាយ​បក​យក​ឈ្នះ Juventus ៤-២ លើក​ពាន Coppa Italia ជា​លើក​ដំបូង​ចាប់​តាំង​ពី​២០១១​ក្នុង​កីឡដ្ឋាន Stadio Olimpico កាល​ពី​យប់​មិញ។

ក្នុង​ការ​ប្រកួត Inter រក​បាន​គ្រាប់​នាំ​មុខ​ដោយ​​ខ្សែ​បម្រើ Nicolo Barella ប៉ុន្តែ​ត្រូវ​បាន Juventus ដេញ​តាម​រក​បាន​២​គ្រាប់​នាំ​មុខ​វិញ​ដោយ​កីឡាករ Lobo Silva និង Vlahovic។ យ៉ាងណា ឈាន​ដល់​​នាទី​៨០​ទៅ​ហើយ Inter ទទួល​បាន​​ប៉េណាល់ទី​មួយ​បាល់​សម្រេច​បាន​ដោយ​​កីឡាករ Hakan Calhanoglu ធ្វើ​ឲ្យ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ២-២។

ការ​ប្រកួត​បាន​អូស​បន្លាយ​រហូត​​ដល់​ម៉ោង​​បន្ថែម​១៥​នាទី​ពីរ​ដង។ ខ្សែ​បម្រើ​ប្រយុទ្ធ Ivan Perisic គឺ​ជា​វីរបុរស​អាច​រក​បាន​២​គ្រាប់​ម្នាក់​ឯង ក្នុង​នោះ​មួយ​គ្រាប់​ជា​​បាល់​ប៉េណាល់ទី​ជួយ Inter យក​ឈ្នះ Juventus ៤-២ លើក​ពាន Coppa Italia បាន​សម្រេច។

នេះ​គឺ​ជា​លើក​ទី​៨​ក្នុង​ប្រវត្តិសាស្ត្រ​ដែល Inter Milan ឈ្នះ​ពាន Coppa Italia។ ចំណែក​ឯ Juventus ជា​ក្រុម​ដែល​ជោគជ័យ​បំផុត​ក្នុង​ពាន​នេះ​ឈ្នះ​១៤ និង​រង​ជើង​ឯក​៧​ដង៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់