- 2022-05-11 11:05:23
- បាល់ទាត់
ក្រុមកម្ពុជា ចាញ់ ក្រុមសិង្ហបុរី ១-០
- 2022-05-11 11:05:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមកម្ពុជា ចាញ់ ក្រុមសិង្ហបុរី ១-០
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិកម្ពុជា U23 បានចាញ់នឹងក្រុមជម្រើសជាតិសិង្ហបុរី U23 ក្នុងលទ្ធផល ០-១ នៅទីលាន THIEN TRUONG ក្នុងក្របខ័ណ្ឌ SEA Game លើកទី៣១ ដែលធ្វើនៅប្រទេសវៀតណាម ក្នុងថ្ងៃនេះ។
ទាំងតង់ទី១ និងតង់ទី២ ក្រុមទាំងពីរមានការប្រទាញប្រទង់គ្នាខ្លាំង ដោយខាងសិង្ហបុរីបានស៊ុតចូលនៅតង់ទី១ ដោយខ្សែបម្រើ Saifullah Akbar ក្នុងនាទីទី៣៦ ខាងកម្ពុជាក៏បានខិតខំប្រជែង និងបង្កើតឱកាសបានច្រើនផងដែរ ក៏ប៉ុន្តែជាអកុសលមិនអាចស៊ុតចូលបាន។
ក្នុងប្រកួតក្របខ័ណ្ឌខាងលើ កម្ពុជាកំពុងមាន៣ពិន្ទុ ក្រោយប្រកួតឈ្នះ១ និងចាញ់ ១ ដោយឈ្នះនឹងឡាវក្នុងលទ្ធផល ៤-១ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ។
យ៉ាងណា កម្ពុជានៅសល់ ២ប្រកួតទៀតគឺ ប្រកួតនឹងក្រុមជ្រើសជាតិថៃ U23 នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ និងបន្តនឹងក្រុមជម្រើសជាតិម៉ាឡេស៊ី U23 នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២៕
រូបភាព៖ សហព័ន្ធបាល់ទាត់កម្ពុជា