• 2022-05-11 07:45:13
  • ព័ត៌មាន

តារា​៣​នាក់ ​សម្ដែង​ជា​ហេរ៉ូ ​អបអរ​ព្រឹត្ដិការណ៍ Mobile Legends: Bang Bang 515​

  • 2022-05-11 07:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​ចាប់​ពី​​ខែ​មេសា​ ដល់​ខែ​ឧសភា ឆ្នាំ​នេះ កីឡា​អេឡិចត្រូនិក ​វិញ្ញាសា Mobile Legends: Bang Bang បាន​រៀប​ចំ​ព្រឹត្តិការណ៍ 515 Team-up ​ដើម្បី​ជូន​ពរ និង​លើក​ទឹក​ចិត្ត​ក្រុម​​​កីឡា​អេឡិច​ត្រូនិក​ដែល​មាន​​កីឡាករ​រាប់​ពាន់​នាក់។ មនុស្ស​ម្នា​អាច​ចូល​រួម​ក្នុង​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ក្នុង​រយៈ​ពេល​នេះ។ អ្នក​គាំទ្រ​អាច​បបួល​មិត្ត​ភក្តិ​ទៅ​លេង ទស្សនា​ការ​ប្រកួត​របស់​តារា​ឆ្នើម​ៗ ចូល​រួម​សកម្មភាព​ក្រៅ​អនឡាញ និង​មាន​ឱកាស​ទទួល​បាន​រង្វាន់​ជា​ច្រើន។

Mobile Legends: Bang Bang បាន​អញ្ជើញ​តារា​​ល្បី​​​៣​រូប​គឺ វី លីនដា STEP និង​សៀក ដើម្បី​សម្តែង​ជា​​ហេរ៉ូ​នៅ​ 515 ព្រម​ទាំង​រៀប​រាប់​ពី​​រឿង​​អភិវឌ្ឍ​ក្រុម​។ អ្នក​គាំទ្រអាច​លេង​ហ្គេម និង​ចែង​រំលែក​​ភាព​សប្បាយ​រីក​រាយ​ជា​មួយ​មិត្ត​ភក្តិ ហើយ​​ពួក​គេ​មាន​ថាមពល​កាន់​តែ​​ខ្លាំង​។ ពួក​គេ​ក៏​ចែក​រំលែក​អំពី​ក្រុម​របស់​ពួក​គេ​។ ពួក​គេ​អរគុណ​​សម្រាប់​ការ​គាំទ្រ​នៅ​ក្នុង​ហ្គេម​ដែល​តែង​តែ​ការពារ​ពួក​គេ​នៅ​ពេល​ប្រឈម​​គ្រោះ​​ថ្នាក់។ ពួក​គេ​អរគុណ​ដល់​មិត្ត​ភក្តិ​​ ទាំង​​អ្នក​មិន​បាន​ជួប​គ្នា​នៅ​ក្រៅ​អនឡាញ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ហៅ​គាត់​ឲ្យ​ចូល​ក្នុង​ហ្គេម​។ ពួក​គេ​នឹង​​​ចូល​ក្នុង​ហ្គេម​ជា​មួយ​ពួក​គេពិតប្រាកដ​​។ ពួក​គេ​​​អរគុណ​ដល់​កីឡាករ​ទាំង​ដែល​​បាន​បន្សុល់​ទុក​អនុស្សាវរីយ៍​​​​ល្អ​ដល់​ពួក​គេ។

អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ Mobile Legends: Bang Bang ​ក៏​បាន​អញ្ជើញ​​​តារា​ល្បី​ៗ និង​កីឡា​ករ​អាជីព​ដែល​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្បី​ល្បាញ​បំផុត​ដើម្បី​ជូន​ពរ​ដល់​កីឡាករ​ទាំង​អស់​គ្នា​“សួស្តី​ឆ្នាំ​ថ្មី” “​ប្រឹង​ឡើង​​ដើម្បី​ទទួល​បាន​​ជោគជ័យ​” និង​ “ជោគជ័យ​វីរបុរស”។

ក្រៅ​ពី​សកម្មភាព​ និង​មាតិកា​តាម​អនឡាញ Mobile Legends: Bang Bang ​ក៏​បាន​រៀប​ចំ​សកម្មភាព​ក្រៅ​អនឡាញ​ក្នុង​រាជ​ធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​១៩ ខែ​មេសា ដល់​ថ្ងៃ​ទូ​១៥ ខែ​ឧសភា។ កីឡាករ​អាច​ចូល​រួម​សកម្មភាព​ដើ​ម្បី​​ទទួល​បាន​​នូវ​ការ​ភ្ញាក់​ផ្អើល​ជា​ច្រើន ​ទំនិញ និង​រង្វាន់​ក្នុង​ហ្គេម។ ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ហាងម៉ាកល្បី​ៗ​ មាន​សកម្មភាព​អន្តរកម្ម​ជា​ច្រើន។ កីឡាករ​អាចសាកល្បង​ឈុត​សំលៀក​បំពាក និង​​រៀប​ចំ​ខ្លួន​ជា​ហេរ៉ូ 515។ ឃើញ​សិល្បៈ​នៃ​ការ​​ឌីហ្សាញ​​របស់​​អ្នក​ជំនាញ និង​​ធ្វើ​ការប្រកួត​ប្រជែង​ដូច​ជា​លេង​ល្បែង​ផ្គុំ​រូប​ក្នុង​រយៈ​ពេល​កំណត់​ជា​ដើម។

ក្នុង​​អន្តរកាល​កូវីដ​ល្អ​ប្រសើរ​ជាង​ពី​មុន អ្នក​គាទ្រមាន​ឱកាស​កាន់​តែ​ច្រើន​ដើម្បី​ចេញ​​ក្រៅ និង​ចូល​រួម​សកម្មភាព។ Mobile Legends: Bang Bang ឆ្លៀត​ក្នុង​ឱកាស​​ដែល​ប្រជា​ជន​ចេញ​ក្រៅ​នេះ​ដើម្បី​ធ្វើ​ការ​ទំនាក់​ទំនង​ជា​មួយ​សមាជិក​ក្រុម​គ្រយសារ និង​មិត្តភក្តិ​​ទាំង​តាម​អនឡាញ និង​ក្រៅ​អនឡាញ។ មនុស្ស​កាន់​តែ​ច្រើន​បាន​ជំរុញ​ឲ្យ​ស្មារតី​នៃ​ការងារ​ក្រុម​កាន់​តែ​ល្អ​ប្រសើរ និង​អភិវឌ្ឍវប្បធម៌​សុខភាព​កាន់​តែ​ប្រសើរ៕

អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទពេញនិយម