/Visakha-V/VSK-1/627b359d8565d_1652241780_medium.jpg)
- 2022-05-11 04:09:04
- បាល់ទះ
ឯកឧត្តម ស សុខា ឧបត្ថម្ភថវិកាបន្ថែមដល់កីឡាករបាល់ទះក្នុងសាល និងឆ្នេរខ្សាច់កម្ពុជា
- 2022-05-11 04:09:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្តម ស សុខា ឧបត្ថម្ភថវិកាបន្ថែមដល់កីឡាករបាល់ទះក្នុងសាល និងឆ្នេរខ្សាច់កម្ពុជា
ចន្លោះមិនឃើញ
ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានសំណេះសំណាល ជាមួយក្រុមកីឡាករបាល់ទះក្នុងសាល និងបាល់ទះឆ្នេរខ្សាច់ ផ្នែកបុរសដែលមានប្រតិភូ គ្រូបង្វឹក និងកីឡាករសរុប២៧នាក់ នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ មុនពេលក្រុមទាំងមូលធ្វើដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ ឯរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
ជាមួយគ្នានេះដែរ ប្រតិភូ គ្រូបង្វឹក និងកីឡាករ ឯកឧត្តមអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗចំនួន២៥០ដុល្លារ និងស៊ីប្រេបាញ់ច្រមុះការពារមេរោគចំនួន២ដប។
នេះជាថវិកាបន្ថែមពីលេីជូនដល់ ប្រតិភូ គ្រូបង្វឹក និងកីឡាករ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភម្នាក់៥០០ដុល្លារ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ចំនួន៣០០ដុល្លារ។
គួរបញ្ជាក់ថា ក្រុមបាល់ទះលើក្ដារកម្ពុជា នឹងត្រូវប្រកួតជាមួយហ្វីលីពីននៅថ្ងៃទី១៤ និងប្រទេសថៃថ្ងៃទិ១៨ ខែឧសភា ឆ្នាំ២០២២។ ចំណែកក្រុមឆ្នេរខ្សាច់ នឹងចាប់ពូលនៅថ្ងសតិ១៤ នឹងចាប់ផ្ដើមប្រកួតថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២៕
រូបភាព៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា