/Visakha-V/VSK-1/627b201a64a03_1652236260_medium.jpg)
- 2022-05-11 02:42:13
- បាល់ទះ
សឿន ហេង៖ កម្លាំងកាយរបស់ខ្ញុំគឺពេញលេញសម្រាប់ការប្រកួតនៅស៊ីហ្គេមឆ្នាំហ្នឹង
- 2022-05-11 02:42:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សឿន ហេង៖ កម្លាំងកាយរបស់ខ្ញុំគឺពេញលេញសម្រាប់ការប្រកួតនៅស៊ីហ្គេមឆ្នាំហ្នឹង
ចន្លោះមិនឃើញ
ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនឆ្នាំ២០១៩ ស្មាត់ស្ដាំជម្រើសជាតិក្នុងសាលកម្ពុជា សឿន ហេង បង្ហាញសមត្ថភាពមិនបានពេញលេញល្អទេ ព្រោះកីឡាកររូបនេះស្ទើរក្នុងការចាប់សេវាត្រូវគ្រូប្ដូរចេញ។ ប៉ុន្តែឆ្នាំនេះគេបានត្រៀមខ្លួនរួចជាស្រេចនិងមានជំនឿចិត្ត១០០%ថាបានលេងច្រើន និងប្ដេជ្ញាប្រឹងប្រែងដើម្បីដណ្ដើមមេដាយជូនជាតិ។
បន្ទាប់ជាពីរបួសគ្រេចកជើងកីឡាករមានដើមកំណើតមកពីខេត្តព្រៃវែង បានបញ្ជាក់មកកាន់ Sabay ច្បាស់ៗថា ៖«បាទបង! របួសកជើងខ្ញុំបានជាសះស្បើយហើយ សម្រាប់ការប្រកួតនៅវៀតណាមស៊ីហ្គេមឆ្នាំនេះ ខ្ញុំជឿជាក់គឺ១០០%តែម្ដង កម្លាំងកាយសប្បទាខ្ញុំពេញលេញសម្រាប់ការប្រកួតព្រឹត្តិការណ៍ហ្នឹង»។
ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាក្រុមជម្រើសជាតិហ្វីលីពីននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២ថ្ងៃត្រង់ និងប៉ះថៃនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង១២ថ្ងៃត្រង់។ ក្រុមហ្វីលីននិងក្រុមថៃសុទ្ធតែជាក្រុមខ្លាំង ហើយកាលពីស៊ីហ្គេមឆ្នាំ២០១៩ ពួកគេមួយក្រុមជាក្រុមលេខ២ និងមួយក្រុមជាក្រុមលេខ៣។
ទោះប្រទេសទាំងពីរជាក្រុមខ្លាំងក្នុងពូល ប៉ុន្តែកីឡាករ សឿន ហេង បានប្រាប់ថារូបគេតែងតែមើលវីដេអូអំឡុងពេលនោះឡើងវិញ ដើម្បីចាប់យកតិចនិចនិងបច្ចេកទេសរបស់ពួកគេ និងត្រៀមយុទ្ធសាស្ត្រដើម្បីយកឈ្នះ។
ស្មាត់ល្អទាំងការម៉ាត់និងវាយសេវា បានប្រាប់បែបនេះថា ៖«គេខ្លាំងមែនសម្រាប់ការប្រកួតមុនឬស៊ីហ្គេមឆ្នាំមុនៗតែឆ្នាំនេះមិនប្រាកដថាគេខ្លាំងទៀតទេ ព្រោះសមត្ថភាពកីឡាករកម្ពុជាយើងក៏មិនចាញ់សមត្ថភាពខាងគេប៉ុន្មានដែរ...ចំពោះវីដេអូរបស់គេខ្ញុំបានមើល មើលសឹងរាល់យប់ពីសកម្មភាពគេលេងជាមួយកម្ពុជាយើងនៅស៊ីហ្គេមឆ្នាំ២០១៩ មើលពីបច្ចេកទេសមើលពីរបៀបម៉ាត់បាល់ និយាយរួមមើលគ្រប់សកម្មភាពរបស់គេក្នុងទីលាន»៕