- 2022-05-10 03:44:50
- បាល់ទះ
ស្មាត់រាជសរសើរកីឡាករលេងក្រៅផ្លូវការនៅវៀតណាម លេងល្អៗនិងប៉ះសេមិនជាប់ដៃ
- 2022-05-10 03:44:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាត់រាជសរសើរកីឡាករលេងក្រៅផ្លូវការនៅវៀតណាម លេងល្អៗនិងប៉ះសេមិនជាប់ដៃ
ចន្លោះមិនឃើញ
ក្នុងការប្រកួតបាល់ទះ៤ស្មើដណ្ដើមពានរង្វាន់ក្រៅផ្លូវការមួយនៅក្នុងប្រទេសវៀតណាម ដែលទើបតែបញ្ចប់ថ្មីៗនេះក្រុម LONG DŨNG BARBER ដែលមានកីឡាករកម្ពុជា២រូបគឺស្មាត់ស្ដាំយុន និងស្មាត់ឆ្វេងរាជ ជាក្រុមគ្រងតំណែងជើងឯក។
ក្រោយចប់ការប្រកួតកីឡាកររហស្សនាមអធិរាជប្រអប់ស្រុកខ្មែរ ទុយ រាជ បានប្រាប់មកកាន់ Sabay ថាក្នុងការប្រកួតនោះមានច្រើនក្រុមដែលមានសមត្ថភាពល្អៗទាំងការលេងជាក្រុម ការម៉ាត់ ការធ្វើរនាំង និងការការពារជាដើម ហើយអ្វីដែលស្មាត់មកពីខេត្តកំពតកោតសរសើរមួយទៀតនោះគឺពួកគេលេងមិនស្អិតជាប់ដៃឡើយ។
ស្មាត់រាជបានបង្ហើបប្រាប់ថា ៖«មានប៉ុន្មានក្រុមបងអើយល្អៗណាស់ ទាំងរឹងទាំងជើងក្រោមទាំងការម៉ាត់ទាំងរនាំងទាំងសឺវីស និយាយរួមពួកគេល្អៗហ្មងៗ ប៉ះសេគេស្តង់ដារទាំងអស់ ប៉ះសេនិយាយរួមគឺល្អប៉ាដោយ ល្អសឹងគ្រប់ក្រុម ហើយខ្ពស់ៗទៀត»។
គួរបញ្ជាក់ថា បងប្អូនបង្កើតរបស់យុន រាជ ត្រូវបានក្រុម LONG DŨNG BARBER ទិញយកទោលេងក្នុងការប្រកួតបាល់ទះ៤ស្មើក្រៅផ្លូវការមួយ ហើយអ្នកទាំងពីរបានជួយឱ្យក្រុមមួយនេះលើកពាននោះតែម្ដង៕