• 2022-05-09 01:44:50
  • បាល់ទាត់

Pep ​ថា​គ្រប់​គ្នា​នៅ​អង់គ្លេស សុទ្ធ​តែ​ចង់​ឱ្យ Liverpool ​ឈ្នះ​ពាន​ ព្រោះ​៣០​ឆ្នាំ​ទើប​ឈ្នះ​ម្ដង​

  • 2022-05-09 01:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Pep Guardiola ​បាន​និយាយ​ថា​គ្រប់​គ្នា​នៅ​អង់គ្លេស​សុទ្ធ​តែ​ចង់​ឱ្យ​ក្រុម Liverpool ​ឈ្នះ​ពាន English Premier League ​នា​រដូវ​កាល​នេះ ​ដោយ​ពួកគេ​បាន​បង្ហាញ​ការ​ប្រឆាំង​ជាមួយ Manchester City ​តែ​ម្ដង។

​ក្រុម Man City ​បាន​ដាច់​៣​ពិន្ទុ​ហើយ​ពី​ក្រុម Liverpool ​ដើម្បី​ឈរ​កំពូល​តារាង Premier League ​ក្រោយ​ពី​ពួកគេ​បាន​លត់​ក្រុម Newcastle United ​ដល់​ទៅ ​៥-០ ​ឯ​ណោះ​កាល​ពី​យប់មិញ​នេះ​។ ជាមួយ​ការ​ប្រកួត​នៅ​សល់​ត្រឹម​៣​ប្រកួត​ទៀត​នឹង​ចប់​រដូវ​កាល ​លោក Pep ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​នៅ​អង់គ្លេស​គ្រប់​គ្នា​នា​រដូវ​កាល​នេះ ហាក់​ដូចជា​ចង់​ឱ្យ​ក្រុម Liverpool ​ជា​អ្នក​ឈ្នះ​ពាន ​ជា​ជាង​ក្រុម Manchester City ​។

​អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយ​ទៀត​ថា​៖ “គ្រប់​គ្នា​នៅ​ក្នុង​ប្រទេស​នេះ​គាំទ្រ Liverpool ទាំង Media ​និង​គ្រប់​គ្នា​គ្រប់​ផ្នែក​តែ​ម្ដង។ ​ព្រោះ​ក្រុម Liverpool ​មាន​កំណត់ត្រា​អស្ចារ្យ​ណាស់​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប មិន​មែន​នៅ Premier League ​នោះ​ទេ ព្រោះ​ពួកគេ​ទើប​តែ​ឈ្នះ​បាន​១​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​”៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទពេញនិយម