• 2022-05-06 11:32:07
  • បាល់ទាត់

ផ្លូវការ! Arteta បន្ត​កុងត្រា​ថ្មី​ធ្វើ​ជា​អ្នកចាត់ការ​ Arsenal រហូត​ដល់​ឆ្នាំ​២០២៥

  • 2022-05-06 11:32:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mikel Arteta បាន​ធ្វើ​ការ​បន្ត​កុងត្រា​ថ្មី​ជា​ផ្លូវការ​រយៈពេល​៣ឆ្នាំ​ជា​មួយ​ក្លឹប​ Arsenal ដើម្បី​បន្ត​ធ្វើ​ជា​អ្នកចាត់ការ​ក្លឹប​រហូត​ដល់​រដូវកាល​ឆ្នាំ​២០២៤/២៥។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ផ្ទាល់​របស់​ក្លឹប​ក្នុង​ថ្ងៃ​នេះ​​។

ថ្នាក់​ដឹកនាំ​របស់​ក្លឹប​ Arsenal សុទ្ធ​តែ​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​ Arteta និង​ចង់​ឲ្យ​លោក​នៅ​បន្ត​ដើម្បី​ដឹកនាំ​ក្លឹប​នេះ​ឲ្យ​ទុក​មុខ​ជា​បន្ត​បន្ទាប់​។

ក្រោយ​ចុះ​កុងត្រា​ថ្មី​ជា​ផ្លូវការ​នេះ​ អ្នកចាត់ការ​វ័យ​៤០ឆ្នាំ​ ក៏​សម្ដែង​នូវ​ភាព​សប្បាយ​រីករាយ​នូវ​ការ​ទុក​ចិត្ត​របស់​ក្លឹប​ ដោយ​លោក​បាន​​ដាក់​ទិស​ដៅ​ នឹង​ទៅ​លេង​នៅ​ប្រកួត​ UEFA Champions League ដោយ​នឹង​ដឹកនាំ​ក្លឹប​នេះ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ ដើម្បី​ទាក់ទាញ​​អ្នកគាំទ្រ​ត​ទៅ​មុខ​ទៀត​។

នៅ​ខណៈ​នេះ​ក្រោម​ការ​ដឹកនាំ​របស់​ Arteta ក្លឹប​ Arsenal កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៤ នៃ​តារាង​ប្រកួត​ Premier League ដោយ​មាន​៦៣ពិន្ទុ​ បើ​ការ​ប្រកួត​ទៅ​មុខ​ក្លឹប​នេះ​នៅ​តែ​ធ្វើ​បាន​ល្អ​ប្រសើរ​ ក្លឹប​នេះ​នឹង​មាន​ឱកាស​ទៅ​ប្រកួត​ UCL នៅ​រដូវកាល​ក្រោយ​៕

ប្រភព៖ arsenal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី