• 2022-05-05 08:18:22
  • បាល់ទាត់

​​រំភើប​! ទឹក​ប្រាក់​​សរុប​បាន​ពី​ការ​រត់​សប្បុរសធម៌​​​របស់​អង្គការ​ផ្កាយ​សមុទ្រ​​ថ្ងៃ​មុន​ទទួល​បាន…

  • 2022-05-05 08:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា​បាន​រៀបចំ​កម្មវិធី​រត់​ប្រណាំង​ ដើម្បី​សប្បុរសធម៌ ISF Superhero Fun Run ​ដោយ​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​កុះករ ហើយ​ទឹក​ប្រាក់​ដែល​ទទួល​បាន​ពី​​ការ​រៀបចំ​ព្រឹត្តិការណ៍​សរុប​​មាន​ចំនួន ៩ ០០០ ​ដុល្លារ​អាមេរិក ​សម្រាប់​ការ​ជួយ​ដល់​ក្មេង​ៗ​ក្រីក្រ​ជាង​៧០០ នាក់​​ ដែល​កំពុង​ត្រូវ​ការ​ជំនួយ​។

​ទឹក​ប្រាក់​​​ប្រមាណ​៩០០០ ដុល្លារ​អាមេរិក​នេះ​បាន​មក​ពី​​ការ​ចុះ​ឈ្មោះ​ពី​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​។ ព្រឹត្តិការណ៍​នេះ​ជា​លើក​ទី​១ នៃ​ការ​បង្កើត​ឡើង​​ដោយ​អង្គការ​ផ្កាយ​សមុទ្រ​ក្នុង​គោល​​បំណង​ចង់​ស្វែង​រក​ថវិកា ដើម្បី​យក​ទៅ​ទិញ​សម្ភារៈ​សិក្សា ​(កង់​ សៀវភៅ ….) ដល់​កុមារ​ក្រី​ក្រ ​ដែល​កំពុង​ទទួល​បាន​ការ​​ទ្រទ្រង់​ពី​អង្គការ​។

ក្នុង​ឱកាស​នោះ​​​អ្នក​ស្រី ជួប វិច្ឆិកា ​ប្រធាន​អង្គការ​ផ្កាយ​សមុទ្រ​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​លោក​ស្រី ពិត​ជា​អរគុណ​ ដល់​​ក្រុមហ៊ុន នានា​​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ អ្នក​ស្ម័គ្រចិត្ត​​​ចូល​រួម​រត់​ប្រណាំង​ទាំង​អស់​គ្នា​។ ជា​ពិសេ​ស​លោក​ស្រី​ សូម​ធ្វើ​ការ​អរគុណ​​ ដល់​​លោក​ សំហេង បុរស ​ជា​រដ្ឋ​លេខាធិការ​​ក្រសួង​សង្គម​កិច្ច​ អតីត​​យុទ្ធជន​​ និង​យុវជនីតិសម្បទា ​និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​, លោក Paul Kim ​ប្រធាន​ផលិត​ផល​របស់​ក្រុ​​ម​ហ៊ុន​ Mayura ដែល​លោក​ទាំង​ពីរ​បាន​សម្ដែង​ចំណាប់អារម្មណ៍​ផ្ទាល់​ខ្លួន ចំពោះ​សារៈសំខាន់​ របស់​​កីឡា​ចំពោះ​ជីវិត​កុមារ​ និង​យុវជន​ និង​ការ​គាំទ្រ​​ចំពោះ​​ ចំពោះ​ការ​ងារ និង​បេសកកម្ម​​របស់​អង្គការ​ផ្កាយ​សមុទ្រ​​កម្ពុជា​។

​​​​​​​​ម្ចាស់​ជយលាភី​សម្រាប់​រយៈចម្ងាយ ៥ គីឡូម៉ែត្រ៖

  • ជយ​លាភីលេខ១ លោក Soboros John

  • ជយ​លាភីលេខ២ លោក Nick Jones

  • ជយ​លាភីលេខ៣ លោក Ryan Reid

ម្ចាស់​ជយលាភី​សម្រាប់​រយៈ​ចម្ងាយ​ ១០ គីឡូម៉ែត្រ៖

  • ជយលាភី​លេខ​១ លោក​ Dickson Pang

  • ជយលាភី​លេខ២ លោក Koeun Poeun

  • ជយលាភី​លេខ៣ កញ្ញា Elaine Lee

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់