• 2022-05-05 02:01:37
  • បាល់ទាត់

Salah ផ្ដាំ Real Madrid ថា ដល់​ពេល​ត្រូវ​ដោះស្រាយ​គំនុំ​ចាស់​​ហើយ

  • 2022-05-05 02:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah បាន​បង្ហាញ​​បំណង​​​ចង់​សងសឹក​នៅ Champions League រដូវ​កាល​នេះ បន្ទាប់​ពី​ Liverpool បាន​ចាញ់ Real Madrid នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ឆ្នាំ​២០១៨។

ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីប​បាន​ជួយ​ហង្សក្រហម​យក​ឈ្នះ Villarreal កាល​ពី​​យប់​ថ្ងៃ​អង្គារ មុន​ពេល Madrid វាយ​បក​​យក​ឈ្នះ Manchester City កាល​ពី​យប់​មិញ។ ហើយ​បន្ទាប់​ពី​ដឹង Liverpool ត្រូវ​​ជួប​ក្រុម​ណា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Salah បាន​បោះ​សម្ដី​ភ្លាម​​លើ​បណ្ដាញ​សង្គម​មុន​ជួប​គ្នា​នៅ​ថ្ងៃ​ទី ១៨ ខែ ឧសភា​ខាង​មុខ។

Salah បាន​បង្ហោះ​​លើ​បណ្ដាញ​សង្គម Twitter និង Instagram ​ផ្ដាំ​ទៅ​កាន់ Madridថា៖ "ពួក​យើង​​​មាន​រឿង​ត្រូវ​ដោះស្រាយ"។ ការ​បង្ហោះ​របស់​គេ​លើ​បណ្ដាញ IG ដែល​មាន​អ្នក​តាមដាន​ជិត​៥០​លាន ទទួល​បាន​ការ Like ដល់​ទៅ​៧០​ម៉ឺន​ត្រឹម​រយៈពេល​៤៥​នាទី។

មែនទែន​ទៅ Salah ប្រកាស​ចង់​ជួប Madrid ជាង Man City តាំងតែ​ពី​ទម្លាក់ Villarreal ភ្លាម​ៗ​មក​ម្ល៉េះ។ កីឡាករ​វ័យ​២៩​ឆ្នាំ​ធ្លាប់​ជួប​រឿង​ឈឺផ្សា​កាល​ពី​ផ្ដាច់ព្រ័ត្រ UCL ឆ្នាំ​២០១៨ កាល​នោះ Liverpool ចាញ់ Madrid ៣-១ ហើយ​គេ​ត្រូវ​ប្ដូរ​ចេញ​នៅ​វគ្គ​ទី​មួយ​ដោយ​សារ​របួស​ស្មា​ក្រោយ​ប៉ះ​ទង្គិច​ជាមួយ Sergio Ramos៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់