- 2022-05-05 01:38:10
- បាល់ទាត់
Pep ថា Real Madrid កាន់តែកាចនៅចុងម៉ោងលេងកាន់តែល្អ
- 2022-05-05 01:38:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ថា Real Madrid កាន់តែកាចនៅចុងម៉ោងលេងកាន់តែល្អ
ចន្លោះមិនឃើញ
ក្រុម Real Madrid បានវាយបកនៅនាទី៩០+ លើក្រុម Manchester City រហូតពួកគេទទួលបានជ័យជម្នះក្នុងការប្រកួតនេះតែម្ដងក្នុងលទ្ធផល ៣-១ សរុបទាំងពីរជើង ៦-៥។
កាលពីជើងទី១កន្លងទៅ Man City បានយកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ១-០ ទៅហើយ ខណៈដែលជើងទី២នៅយប់មិញទៀត ពួកគេនាំមុខ ១-០ ទៀត រហូតដល់នាទី៩០+ ទើបមានការប្រែប្រួល។ ដោយកីឡាករវ័យក្មេងរបស់ប្រេស៊ីល Rodrygo រកបាន២គ្រាប់នៅក្នុងនាទី៩០+ នេះ ធ្វើឱ្យការប្រកួតតម្រូវឱ្យថែម១៥នាទី២ដង។ ក្នុងម៉ោងបន្ថែមនេះទៀត Benzema ក៏ទទួលបានបាល់ប៉េណាល់ទី១គ្រាប់ទៀត ដើម្បីយកឈ្នះលើក្រុមក្រុមរបស់លោក Pep តែម្ដង។
ការវាយបកនៅចុងម៉ោងដែលសឹងតែមិនគួរឱ្យជឿនេះ ត្រូវបានលោក Pep បង្ហាញចំណាប់អារម្មណ៍ថាក្រុមរបស់លោកលេងបានល្អណាស់ ល្អរកកន្លែងបន្ទោសមិនឃើញនោះទេក្នុងការប្រកួតនេះ ដោយឡែកលែងតែលទ្ធផលនៅចប់ការប្រកួតប៉ុណ្ណោះ។ លោក កាន់តែមើលទៅ Real Madrid កាន់តែឃើញពីកម្រិតគ្រោះថ្នាក់របស់ពួកគេ។ ពួកគេជាក្រុមមិនបោះបង់ឡើយ នៅពេល Man City លេងកាន់តែល្អ ពួកគេក៏រឹតតែលេងកាន់តែល្អថែមទៀត ជាពិសេសនៅវិនាទីចុងក្រោយ៕