• 2022-05-04 13:18:14
  • បាល់ទាត់

Mbappe នឹង​ប្រកាស​ពី​អនាគត​របស់​ខ្លួន​ទៅ​ Real ឬ​បន្ត​នៅ​ PSG ចុង​ខែ​នេះ​

  • 2022-05-04 13:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ត្រូវ​បាន​សារព័ត៌មាន​ 90Min ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ កីឡាករ​នេះ​នឹង​ធ្វើ​ការ​ប្រកាស​ពី​អនាគត​របស់​ខ្លួន​នៅ​រដូវកាល​ថ្មី​ខាង​មុខ​ទៅ​លេង​ក្លឹប​ Real Madrid ឬ​ក៏​នៅ​បន្ត​ជា​មួយ​ក្លឹប​ Paris Saint Germain នៅ​ចុង​ខែ​ឧសភា​នេះ​។

បើ​តាម​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​កន្លង​​មក​ Mbappe នឹង​ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២ខាង​មុខ​នេះ​ហើយ​ តែ​គេ​នៅ​តែ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ឡើយ​ ទោះ​ជា​គ្រួសារ​របស់​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ភាគី​ក្លឹប​ពីរ​គឺ​ Real និង​ PSG ដើម្បី​ទៅ​ស្ដាប់​ការ​ចរចា​និង​ផ្ដល់​ឲ្យ​នៃ​កុងត្រា​ទៅ​លើ​កីឡា​ករ​នេះ​។

ចំពោះ​ខាង​ PSG នៅ​តែ​រក្សា​ជំហរ​រហូត​មក​ថា​ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួយ​នឹង​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ រី​ឯ​ Real ក៏​តែង​តែ​ចង់​បាន​កីឡាករ​រូប​នេះ​ និង​មាន​ភាព​ជឿជាក់​ខ្ពស់​ថា​នឹង​យក​អាច​បាន​៕

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់