• 2022-05-04 12:23:18
  • បាល់ទាត់

Modric តប​ទៅ​អ្នក​ដែល​ថា​ Real ឡើង​មក​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ UCL ដោយ​សារ​សំណាង​

  • 2022-05-04 12:23:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Luka Modric បាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​កាន់​មតិ​មួយ​ចំនួន​ដែល​ថា​ ក្លឹប​ Real Madrid ឡើង​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ការ​ប្រកួត​ UEFA Champions League ក្នុង​រដូវកាល​នេះ​គឺ​ដោយ​សារ​តែ​សំណាង​ គឺ​ជា​មតិ​មួយ​ដែលមិន​សម​ហេតុ​ផល​សោះ​តែ​ម្ដង​។

Modric បាន​និយាយ​ថា​៖" វា​ពិត​ជា​មិន​អាច​ទៅ​រួច​​នោះ​ទេ​ដោយ​ឈ្នះ​ដោយ​សារ​តែ​សំណាង​ ក្នុង​ការ​យក​ឈ្នះ​ក្រុម​ជា​ច្រើន​ ជា​ពិសេស​គឺ​ក្រុម​ជើងឯក​នានា​ដើម្បី​ឡើង​មក​ដល់​វគ្គ​ផ្ដាច់​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជា​ច្រើន​ដង​បែប​នេះ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" យ៉ាង​ណា​ឲ្យ​ពួក​គេ​គិត​អី​ក៏​គិត​ទៅ​។ គ្រាន់​តែ​ថា​ការ​គិត​មួយ​នេះ​គឺ​មិន​សម​ហេតុ​ផល​នោះ​ទេ​ ការ​គិត​មួយ​នេះ​គឺ​ធ្វើ​ឲ្យ​យើង​ចង់​តែ​សើច​តែ​ម្ដង​។ ម៉េច​ក៏​មនុស្ស​អាច​គិត​ម៉េច​ក៏​គិត​ទៅ​ស្រេច​តែ​ពួក​គេ​យល់​ឃើញ​ "។

ក្នុង​ការ​ប្រកួត​ជើង​ទី​១ នៃ​ប្រកួត​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ UCL ក្លឹប​ Real Madrid បាន​ចាញ់​ ក្លឹប​ Manchester City ៣-៤ ដោយ​ក្លឹប​ទាំង​ពីរ​នឹង​ប្រកួត​ជើង​ទី​២ ក្នុង​យប់​នេះ​ដើម្បី​រក​អ្នក​ឈ្នះ​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​មួយ​នឹង​ក្លឹប​ Liverpool ៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់