- 2022-05-04 03:07:22
- បាល់ទះ
មឿន ម៉េងឡាយ ថាទោះគូប្រជែងខ្លាំងប៉ុណ្ណាក៏ដោយ នៅលើទីលានមិនមានពាក្យថាខ្លាចឡើយ
- 2022-05-04 03:07:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មឿន ម៉េងឡាយ ថាទោះគូប្រជែងខ្លាំងប៉ុណ្ណាក៏ដោយ នៅលើទីលានមិនមានពាក្យថាខ្លាចឡើយ
ចន្លោះមិនឃើញ
យុវជនមកពីក្លឹបបាល់ទះក្រសួងមហាផ្ទៃ មឿន ម៉េងឡាយ បានធ្វើឱ្យអ្នកគាំទ្រវិស័យកីឡាបាល់ទះភ្ញាក់ផ្អើល តាមរយៈការបង្ហាញសមត្ថភាពល្អមិនធម្មតាក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះនានា ជាពិសេសក្នុងការប្រកួតដណ្ដើមមេដាយមាសវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM ជាមួយក្រុមជើងខ្លាំងបុរី ឃាម បញ្ញា ដែលទើបតែបញ្ចប់ថ្មីៗនេះ។
ក្នុងតួនាទីស្មាត់ធំមួយរូប កីឡាករវ័យ១៩ឆ្នាំហាក់លេចធ្លោរជាងគេ ហើយថែមទាំងជួយក្រុមបានច្រើន តាមរយៈការធ្វើរនាំងនិងម៉ាត់ផ្ដាច់។ ការបង្ហាញសមត្ថភាពអស់១០០% ម៉េងឡាយទទួលបានការកោតសរសើរពីមហាជន និងលោក សំរឹទ្ធ សេរី ដែលជាអ្នកដឹកនាំក្រុមបាល់់ទះបុរីឃាមបញ្ញា។
ក្រោយចប់ការប្រកួតលោក សំរឹទ្ធ សេរី បានប្រាប់ថាថ្វីបើក្រុមរបស់លោកឈ្នះជើងឯកក៏ពិតមែន ប៉ុន្តែលោកនៅតែសរសើរសមត្ថភាពក្រុមក្រសួងមហាផ្ទៃ A ជាពិសេសយុវជនវ័យមិនដល់២០ឆ្នាំ មឿន ម៉េងឡាយ និង ខុម ហុងទ្រី។ លោកថារនាំងក្រុមលោកធំៗប៉ុណ្ណឹងហើយ ម៉េងឡាយនៅតែអាចវ៉ៃផ្ដាច់បានល្អ។ បើតាមការបញ្ជាក់បន្ថែមរបស់លោកសេរី ស្មាត់ឆ្វេងស្ដាំទាំងពីរនេះនឹងក្លាយជាទំពាំងស្នងឬស្សីដ៏ល្អ សម្រាប់ក្រុមជម្រើសជាតិបាល់ទះកម្ពុជានាថ្ងៃអនាគត។
ជុំវិញចំណុចលើកឡើងថាបាំងធំៗហើយគេនៅតែវ៉ៃចេញល្អ យុវជនកម្ពស់១,៩៥ម៉ែត្រ ទទួលស្គាល់ថារនាំងរបស់ក្រុមបុរីឃាមបញ្ញាពិតជាធំ ប៉ុន្តែចូលទីលានគ្មានពាក្យថាខ្លាំងតូចធំនិងពាក្យខ្លាចរអាឡើយ ពោលត្រូវប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីជួយក្រុមទទួលបានជ័យជម្នះ។
កីឡាករមកពីខេត្តមណ្ឌលគិរី បានបញ្ជាប់បែបនេះ ៖«អ្នកគាំទ្រអាចមើលឃើញបងឌូកក្ដូមានបាំងធំៗ ប៉ុន្តែបើសម្រាប់ខ្ញុំជាកីឡាករដូចគ្នាចិត្តខ្ញុំផ្សេងពីគេ ខ្ញុំអត់ឃើញគាត់ធំទេបង ឱ្យតែចូលដល់ទីលានហើយបាំងប៉ុណ្ណាក៏វ៉ៃដែរ ចេញឬមិនចេញចាំគិតតាមក្រោយទៀត»៕