• 2022-05-04 02:40:02
  • បាល់ទាត់

Salah ឆ្លើយ​ម៉ា​ឆ្ងាញ់ ពេល​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​ចង់​សងសឹក​ Real Madrid?

  • 2022-05-04 02:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Mo Salah បាន​និយាយ​ថា គេ​ចង់​ជួប​ Real Madrid ជាង Manchester City ក្នុង​វគ្គ​​ផ្ដាច់ព្រ័ត្រ Champions League ហើយ​សួរ​ពី​ហេតុផល គេ​ឆ្លើយ​ថា វា​ជា​រឿង​ផ្ទាល់​ខ្លួន។

Liverpool បាន​កក់​កៅអី​វគ្គ​​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ដែល​នឹង​ត្រូវ​លេង​នៅ​កីឡដ្ឋាន Stade de France ហើយ បន្ទាប់​ពី​​ទម្លាក់ Villarreal សរុប​ទាំង​ពីរ​ជើង ៥-២។ នេះ​មាន​ន័យ​ថា ហង្សក្រហម​នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ Real Madrid ឬ Man City ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។ កាល​ពី​ជើង​ទី​មួយ​នៅ​កីឡដ្ឋាន Etihad City បាន​យក​ឈ្នះ Real ៤-៣។

យ៉ាងណា​ ក្នុង​ក្ដី​ស្រមៃ​​របស់ Salah ចង់​សងសឹក​ជាមួយ Madrid។ Madrid ធ្លាប់​យក​ឈ្នះ ៣-១ លើ​ Liverpool ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ UCL កាល​ពី​ឆ្នាំ​២០១៨។ កាល​នោះ Salah ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​ចេញ​តាំងតែ​ពី​វគ្គ​ទី​មួយ​ក្រោយ​របួស​ស្មា ពេល​ប៉ះ​ទង្គិច​ជាមួយ​ខ្សែ​ការពារ Sergio Ramos។

និយាយ​ក្រោយ​យក​ឈ្នះ Villarreal ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីប​និយាយ​មិន​លាក់លៀម​ថា៖ "ខ្ញុំ​ចង់​លេង​ជាមួយ Madrid។ វា​​ជា​រឿង​ផ្ទាល់​ខ្លួន។ City ជា​ក្រុម​លំបាក​មួយ។ ផ្ទាល់​ខ្លួន​ខ្ញុំ​ចង់​លេង​ជាមួយ Madrid ព្រោះ​ពួក​យើង​បាន​​ចាញ់​កាល​ផ្ដាច់ព្រ័ត្រ​ ដូច្នេះ​ខ្ញុំ​ចង់​លេង​ទល់​នឹង​ពួក​គេ​ និង​សង្ឃឹម​​​ខ្ពស់​ឈ្នះ"៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់