/626fc669c6414_1651492440_medium.jpg)
- ច័ន្ទ, 2 ឧសភា 2022 11:55
- បាល់ទាត់
Dembele ចង់បន្តលេងនៅ Barcelona
- ច័ន្ទ, 2 ឧសភា 2022 11:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dembele ចង់បន្តលេងនៅ Barcelona
ចន្លោះមិនឃើញ
លោក Mateu Alemany នាយកផ្នែកបាល់ទាត់របស់ក្លឹប Barcelona បាននិយាយទៅកាន់ Movistar ក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធ Ousmane Dembele ចង់បន្តលេងនៅក្លឹបលោកទៀត។
លោក Mateu បាននិយាយថា៖" Ousmane Dembele ព្រមទាំង Gavi ចង់បន្តនៅក្លឹបយើងនេះទៀត អញ្ចឹងរឿងនេះសំខាន់ណាស់ យើងនឹងព្យាយាមគ្រប់បែបយ៉ាងដើម្បីឲ្យពួកគេបាននៅបន្ត Barca យើងទៀត។ ដូចខ្ញុំតែងតែនិយាយអញ្ចឹង គម្រោងសម្រាប់ប្រាក់ខែយើងគឺមានកម្រិត អញ្ចឹងយើងធ្វើអីគឺប្រុងប្រយ័ត្នណាស់ យ៉ាងណាយើងនឹងព្យាយាមឲ្យអស់លទ្ធភាព "។
Dembele នឹងចប់កុងត្រានឹង Barca នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ កីឡាករនេះធ្លាប់មានភាពរកាំរកូសជាមួយក្លឹបកាលពីរដូវកាលទិញដូរខែមករា កន្លងទៅនេះរឿងមិនព្រមតកុងត្រា ដល់ថ្នាក់ក្លឹបដកបេក្ខភាពមិនឲ្យចូលលេង និងចង់លក់ចេញ តែក្រោយក្លឹបក៏ដាក់ឲ្យចូលលេងវិញ ហើយកីឡាករនេះបង្ហាញទម្រង់លេងយ៉ាងល្អ ខាងក្លឹបក៏ចង់បន្តកុងត្រាថ្មីជាមួយវិញ រីឯខ្សែប្រយុទ្ធរូបនេះក៏សប្បាយចិត្តនឹងនៅទីនេះផងដែរ។
ចំណែកឯខ្សែបម្រើ Gavi វិញទើបតែវ័យ១៧ឆ្នាំទេ តែដោយសារបង្ហាញការខិតខំ និងទម្រង់លេងបានល្អ ក្លឹបចង់បន្តកុងត្រាថ្មី ខណៈកីឡាករនេះនៅសល់កុងត្រារហូតដល់ឆ្នាំ២០២៣៕