• 2022-04-28 07:07:54
  • បាល់ទាត់

កីឡាករ United ៣​នាក់​​ជា​គោលដៅ Mourinho ចង់​នាំ​​យក​ទៅ​លេង​នៅ Roma

  • 2022-04-28 07:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Jose Mourinho កំពុង​ចាប់​អារម្មណ៍​ចង់​នាំ​យក​កីឡាករ​របស់ Manchester United ៣​រូប​ទៅ​ចូលរួម​ជាមួយ​ក្លឹប Roma នៅ​ប្រទេស​អ៊ីតាលី។

ក្រោម​ការ​ដឹក​នាំ​របស់ Mourinho ក្លឹប​ Roma ទំនង​មិន​អាច​មាន​កៅអី​ទៅ​លេង​នៅ Champions League នៅ​រដូវ​កាល​ក្រោយ​ទេ ប៉ុន្តែ​បុរស​វ័យ​៥៩​ឆ្នាំ​បាន​ត្រៀម​រៀបចំ​ក្រុម​ដើម្បី​យុទ្ធនាការ​រដូវ​កាល​២០២២-២៣។ អតីត​អ្នក​ចាត់​ការ​របស់​បិសាច​ក្រហម​មាន​បំណង​ចង់​នាំ​យក​កីឡាករ Premier League មក​កាន់​អ៊ីតាលី​បន្ត​ទៀត ដោយ​រដូវ​កាល​មុន​លោក​បាន​ចុះ​កុងត្រា​យក Tammy Abraham, Ainsley Maitland-Niles និង Rui Patricio។  

​ក្នុង​ចំណោម​កីឡាករ​ទាំង​៣​រូប Tammy Abraham បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ជាង​គេ ដោយ​ទល់​នឹង​ពេល​នេះ​រក​បាន២៤​គ្រាប់​ហើយ។ នៅ​ពេល​នេះ​វិញ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​ចង់​បាន​កីឡាករ​៣​រូប​របស់​ United គឺ Diogo Dalot, Eric Bailly និង​ Nemaja Matic។

Matic បាន​ប្រកាស​រួចរាល់​ហើយ​ថា គេ​នឹង​ចាកចេញ​ពី​បិសាចក្រហម​នៅ​ចុង​​បញ្ចប់​រដូវ​កាល​នេះ។ ចំណែក​ឯក Bailly វិញ​មិន​សូវ​បាន​លេង​ឡើយ​​ក្នុង​រដូវ​កាល​នេះ លេង​​ទើប​តែ​បាន​៧​ប្រកួត​គត់ ខណៈ Dalot ក៏​មិន​សូវ​មាន​ឱកាស​លេង​ដូច​គ្នា។ ដូច្នេះ​ហើយ​​ទើប​លោក Mourinho យក​បាន​កីឡាករ​ទាំង​៣​រូប​​មក​​លេង​នៅ Roma ដើម្បី​ជួយ​ក្រុម​នៅ​រដូវ​កាល​ក្រោយ៕ ​

ប្រភព៖ Manchestereveningnews ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់