• 2022-04-27 06:30:12
  • បាល់ទះ

តាម​ពិត​របួស​របស់​ គួន ម៉ុម ​មិនទាន់​​ជា​១០០​%​ឡើយ​​គ្រាន់​តែ​...

  • 2022-04-27 06:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របួស​ស្មា​ខាង​ស្ដាំ​របស់​ស្មាត់​ជម្រើសជាតិ​កម្ពុជា​​ប្រភេទ​កីឡា​បាល់ទះ​លើ​ក្ដារ​ គួន ម៉ុម​ ​មិន​ទាន់​ជា​សះស្បើ​យ​១០០​%​ឡើយ ​ខណៈ​ដែល​រូប​គេ​ នឹង​ត្រូវ​​បំពេញ​ភារកិច្ច​ជួយ​ជាតិ​ក្នុង​ព្រឹត្តិការណ៍​​ស៊ីហ្គេម​ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម។

ស្មាត់​ស្ដាំ​មក​ពី​ខេត្ត​តាកែវ​បាន​ឲ្យ​ដឹង​ថា ​ ​របួស​របស់​គេ​មិនទាន់​បានជាសះស្បើយ​ ១០០ % ឡើយ គ្រាន់តែ​បាន​គ្រាន់​បើ​ជាង​មុន​ និង ​អាច​លេង​បាន​។ ​​ប៉ុន្តែ​បើ​សិន​សួរ​ថា ជា​ហើយ​ឬ​នៅ​គេ​មិនទាន់​ជា​ទេ ព្រោះ​នៅ​ឈឺ​តិច​ៗ​ដដែល​ គេ​គិត​ថា​របួស​នេះ​ចង់​ឲ្យ​ជា​សះស្បើយ​តែ​​ម្ដង​មាន​តែ​ឈប់​លេង​បាល់​ទើប​ជា​ដាច់​តែ​ម្ដង​​។ ​គួន ម៉ុម​ មែន​ទែន​ទៅ​គេ​ជា​កីឡាករ​ម្នាក់​ដែល​មិន​គួរ​ខ្វះ​ឡើយ ក្នុង​ការ​ចេញ​ទៅ​វៀតណាម​លើក​នេះ​ ព្រោះ​គេ​មាន​សមត្ថភាព និង​បទ​ពិសោធ​គ្រប់​គ្រាន់​ក្នុង​ការ​ប្រកួត​ទល់​ប្រទេស​ល្អ​ៗ ដូច​ជា​ហ្វីលីពីន និង​ថៃ​។

យ៉ាង​ណា​គួន ម៉ុម រំពឹង​ថា ​រូប​គេ​នឹង​អាច​លេង​បាន​ ក្នុង​ការ​ប្រកួត​នៅ​វៀតណាម បើ​ទោះ​របួស​នេះ​​មិនទាន់​ជា​សះស្បើយ​១០០​%​ក្ដី​។ សម្រាប់​បាល់ទះ​ពូល​របស់​កម្ពុជា​ជា​ពូល​ដ៏​លំបាក​មួយ​ព្រោះ ប៉ះ​សុទ្ធតែ​កំពូល​ប្រទេស​ដែល​មាន​​សមត្ថភាព​​ផ្នែក​បាល់ទះ​ក្នុង​តំបន់​អាស៊ាន​ទៅ​ហើយ​​ ដោយ​មាន​ថៃ និង​ហ្វីលីពី​ន ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់