• 2022-04-25 02:56:08
  • បាល់ទាត់

មិន​ទុក​យូរ​! ឈ្នះ​ពាន​លីគ​ភ្លាម PSG ត្រៀម​ជះ​លុយ​បណ្ដេញ Pochettino និង​ក្រុម​ការងារ​ចោល​ទាំង​អស់

  • 2022-04-25 02:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អ្នក​មាន​​​របស់​បារាំង Paris Saint-Germain គ្រោង​បណ្ដេញ​លោក Mauricio Pochettino ចេញ​ពី​តំណែង​​មិន​ដល់​២៤​ម៉ោង បន្ទាប់​ពី​ឈ្នះ​បាន Ligue 1។

PSG បាន​គ្រង​តំណែង​ជើង​ឯក​លីគ ក្រោយ​ប្រកួត​ស្មើ​គ្នា ១-១ ទល់​នឹង Lens កាល​ពី​ចុង​សប្ដាហ៍។ ត្បិត​តែ​​នាំ​មុខ​ឆ្ងាយ​​​ក្នុង​ការ​ប្រជែង​ពាន​លីគ Pochettino និង​កីឡាករ​របស់​លោក​បាន​ស្ថិត​ក្រោម​សម្ពាធ​អ្នក​គាំទ្រ ចាប់​តាំង​ពី​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Champions League ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ។

អតីត​អ្នក​ចាត់​ការ​របស់ Spurs ធ្លាប់​ត្រូវ​បាន​គេ​មើល​ឃើញ​អាច​ជា​​បេក្ខភាព​​ក្លាយ​ជា​អ្នក​ចាត់​ការ​ថ្មី​របស់ Manchester United។ ប៉ុន្តែ​កាល​ពី​សប្ដាហ៍​មុន​ បិសាច​ក្រហម​បាន​ប្រកាស​តែងតាំង​លោក Erik ten Hag ជា​អ្នក​ចាត់​ការ​ថ្មី​របស់​​ខ្លួន​​ ជំនួស​កន្លែង​លោក Ralf Rangnick។ ការ​មក​ដល់​របស់ Ten Hag នៅ Old Trafford បាន​ធ្វើ​ឲ្យ​លោក Pochettino គ្រោង​នឹង​​ក្លាយ​ជា​អ្នក​ចាត់​ការ​ទំនេរ​​គ្មាន​ក្លឹប​ដឹក​នាំ ដោយ​ PSG ពេល​នេះ​កំពុង​គ្រោង​​ចរចា​បញ្ចប់​កុងត្រា​របស់​លោក។

តាម​ប្រភព​ឲ្យ​ដឹង​ថា Pochettino គ្មាន​ចិត្ត​ចង់​បន្ត​នៅ PSG ទៀត​ទេ ខណៈ​ក្លឹប​​ក៏​មិន​ចង់​បន្ត​ឲ្យ​បុរស​សញ្ជាតិ​អាហ្សង់ទីន​ដឹក​នាំ​ក្លឹប​ទៀត​ដែរ។ មាន​ការ​បញ្ជាក់​ថា PSG នឹង​ត្រូវ​ចំណាយ​​​លុយ​១២,៦​លាន​ផោន​​ដើម្បី​បណ្ដេញ​លោក Pochettino និង​ក្រុម​ការងារ​គ្រូ​របស់​លោក​ដែល​នៅ​សល់​​កុងត្រា​​១​ឆ្នាំ​ទៀត។ ​​សារព័ត៌មាន​បារាំង​​បាន​ចុះ​ផ្សាយ​ថា អ្នក​ចាត់​ការ​របស់​ Spurs លោក Antonio Conte នឹង​​ផ្លាស់​មក​ដឹក​នាំ​នៅ PSG ជាមួយ​កុងត្រា​២​ឆ្នាំ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី