• 2022-04-25 02:16:07
  • បាល់ទាត់

ក្ដី​ស្រឡាញ់​ចង់​លើក​ស្ទួយ​ សាត ស៊ីវ៉ែន​ ចំណាយ​ខ្ទង់​៤ម៉ឺនដុល្លារ​បង្កើត​ពាន​ Makor Futsal​

  • 2022-04-25 02:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សាត ស៊ីវ៉ែន ដោយ​សារ​ចិត្ត​ស្រឡាញ់​ គាំទ្រ​ និង​ចង់​ផ្សព្វផ្សាយ​បាល់ទាត់​ សុខចិត្ត​ចំណាយ​ប្រាក់ខ្ទង់​៤ម៉ឺនដុល្លារ​បង្កើតពានរង្វាន់ Makor ដែលទើបរកឃើញម្ចាស់ជើងឯក​គឺ​ក្រុម​ OVMAL FC​ ម្សិលមិញនេះ។​

ទិដ្ឋភាពម្សិលមិញ

លោក សាត ស៊ីវ៉ែន បាន​ឲ្យ​ដឹង​ថា​ ពាន​រង្វាន់​ Makor Futsal​ បញ្ចប់​ទៅ​យ៉ាង​ជោគជ័យ​ក្រោយ​ដំណើរ​ការ​ប្រកួត​អស់​ប្រហែល​៤ខែ​មក​នេះ​បើ​ទោះ​ជា​មាន​ការ​នឿយហត់​ខ្លាំង​ក្ដី។​ ពាន​រង្វាន់​នេះ​គឺ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្រុម​នានាដែល​បាន​មក​ចុះ​ឈ្មោះ​ប្រកួត​លើ​សការ​រំពឹង​ក្នុងនោះមានក្រុមថ្មី ក្រុម​ខ្លាំងៗ និងក្រុមពី​ខេត្តជា​ច្រើនផងដែរ។​

ទិដ្ឋភាពម្សិលមិញ

អ្នក​គាំទ្រ​បាល់ទាត់​ស្មោះស្ម័គ្រ​រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​និយាយ​ពី​ខ្ទង់​ចំណាយ​វិញ​សរុប​អស់​ជាង​ ៤ម៉ឺនដុល្លារ​ឯណោះ​ទៅ​លើ​ការ​ដំណើរ​ការ​ប្រកួត​ និង​រួម​ទាំង​ប្រាក់​រង្វាន់​ម្ចាស់​ជយលាភី​ផ្សេងៗ​ផង។​ ការ​ចំណាយ​នេះ​មួយ​ភាគ​ធំ​គឺ​លោក​ចេញ​​ថវិកា​ផ្ទាល់​ខ្លួន​ និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ខ្លះៗ​ពី​ក្រុមហ៊ុន​មួយ​ចំនួន​ផង​ដែរ។​

ទិដ្ឋភាពម្សិលមិញ

ការ​ចំណាយ​ថវិកា​ច្រើន​សន្ធឹក​ និង​ពេលវេលា​ផ្ទាល់​ខ្លួន​បែប​នេះ​ គឺ​ សាត ស៊ីវ៉េន​ បញ្ជាក់​ថា​កើក​ចេញ​ពី​ការ​ស្រឡាញ់​វិស័យ​បាល់ទាត់​ Futsal​ និង​ចង់​ជួយ​ផ្សព្វផ្សាយ​ បណ្ដុះ​ធនធាន​កីឡាករ​ថ្មីៗ​តាម​រយៈ​ការ​បង្កើត​ជា​ពាន​ ជា​ការ​ប្រកួត​ផ្សេងៗ​នេះ​ឡើង។​

លោក សាត ស៊ីវ៉ែន

រលឹក​ដែរ​ថា​ ពាន​រង្វាន់​ Makor Futsal​ នេះ​គឺ​មាន​២៤ក្រុម​ និង​ចាប់​ផ្ដើម​ប្រកួត​ពី​ខែ​វិច្ឆិកា​ ២០២១​ មក​ម្ល៉េះ។​ ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ បាន​លើ​ OVMAL FC​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​លេខ២​ Van Da Sak​ ៥-០​ ល្ងាច​ម្សិលមិញ​នេះ​នៅ​ទីលាន​ Makor Futsal​ Park៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី