• 2022-04-22 12:42:30
  • បាល់ទាត់

គ្រួសារ​ Mbappe ​នឹង​​ទៅ​ជួប​ពិភាក្សា​កុងត្រា​ជា​មួយ​ថ្នាក់ដឹកនាំ​ Real Madrid នៅ​សប្ដាហ៍​ក្រោយ​

  • 2022-04-22 12:42:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ត្រូវ​បាន​សារព័ត៌មាន​ Marca ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ នឹង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ Madrid ប្រទេស​អេស្ប៉ាញ​នៅ​សប្ដាហ៍​ក្រោយ​ ដើម្បី​ជួប​ថ្នាក់​ដឹកនាំ​ក្លឹប​ Real Madrid ដើម្បី​ទៅ​ស្ដាប់​ និង​ពិភាក្សា​កុងត្រា​សម្រាប់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​។

នៅ​ក្នុង​ពេល​នេះ​ Mbappe មិន​ទាន់​សម្រេច​ពី​អនាគត​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​ ខណៈ​គេ​នឹង​ចប់​កុងត្រា​ជា​មួយ​ PSG នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២ខាង​មុខ​ យ៉ាង​ណា​ប្រភព​ជា​ច្រើន​នៅ​តែ​ថា​ ការ​ផ្លាស់​ទៅ​ Real ​ជា​អាទិភាព​ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចង់​បាន​។

បើ​តាម​ Marca ដដែល​នេះ​បាន​ឲ្យ​ដឹង​ ម្ដាយ​របស់​ Mbappe មួយ​រយៈ​ពេល​នេះ​គឺ​បាន​ជួប​ពិភាក្សា​ជា​មួយ​នឹង​ប្រធាន​ PSG ញឹកញាប់​ ដោយ​ខាង​ PSG នៅ​តែ​បង្ហាញ​ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Mbappe ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ ម្ដាយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ទៅ​ជួប​ជា​មួយ​ថ្នាក់ដឹកនាំ​ទាំង​ Real បន្ទាប់​មក​ជួប​នឹង​​ PSG នៅ​ក្នុង​សប្ដាហ៍​ក្រោយ​ ដើម្បី​ឲ្យ​ Mbappe គិតគូរ​ពី​ជម្រើស​ និង​សម្រេច​ចិត្ត​ជា​ចុង​ក្រោយ​តែ​ម្ដង​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់