• 2022-04-22 04:36:34
  • បាល់ទាត់

អីយ៉ាស់! Alves ​ថា Real ​សំណាង ដែល Barca ​រក​ឃើញ​ទម្រង់​លេង​ល្អ​យឺត​ពេល​

  • 2022-04-22 04:36:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​ Dani Alves ​ថា​ក្រុម Real Madrid ​ពិត​ជា​សំណាង​ហើយ​ដែល​រដូវ​កាល​នេះ ​ក្រុម FC Barcelona ​រក​ឃើញ​ទម្រង់​លេង​ល្អ​យឺត​ពេល​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់។

​ក្រោយ​ពី​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Real Sociedad ​បាន​ក្នុង​លទ្ធផល ១-០ ​នៅ​យប់មិញ​នេះ ​ខ្សែ​ការពារ Alves ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ក្រុម​របស់​ខ្លួន​ធ្វើ​បាន​ល្អ​ណាស់​នៅ​ចុង​រដូវ​កាល។ ​ប្រសិន​បើ​ពួកគេ​មិន​មាន​បញ្ហា​នៅ​ដើម​រដូវ​កាល​នេះ​ទេ ​នោះ​ឱកាស​ប្រជែង​ពាន​រង្វាន់​ច្បាស់​ជា​អាច​មាន​មិន​ខាន ពោល​គឺ​វា​ពិត​ជា​រឿង​សោកស្ដាយ​ដែល​ក្រុម Barcelona ​រក​ឃើញ​ទម្រង់​លេង​ល្អ​យឺត​ពេល​នៅ​រដូវ​កាល​នេះ ដែល​ឱ្យ Real Madrid ​ក្ដោប​ឱកាស​បាន​មុន។

​កីឡាករ​ប្រេស៊ីល​វ័យ​៣៨​ឆ្នាំ​ដែល​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ខាង​លើ​និយាយ​ថា​៖ “Real Madrid ​ជា​ក្រុម​មាន​សំណាង​ដែល​យើង​ងើប​យឺត​ពេល ​ហើយ​យើង​មិន​អាច​ប្រកួត​ប្រជែង​ពាន​រង្វាន់​បាន​។ នៅ​ពេល​នេះ​យើង​ត្រូវ​តែ​គិត​ពី​គោល​បំណង​ផ្សេង​វិញ”។ ​

រំលឹក​ថា​ក្រុម Barcelona ​ឆ្លង​កាត់​៣២​ប្រកួត​មក​នេះ ​ឈរ​នៅ​លេខ​២​ក្នុង​តារាង La Liga ​មាន​៦៣​ពិន្ទុ។ ស្រប​ពេល​ក្រុម​លេខ​១ Real Madrid ​វិញ​លេង​៣៣​ប្រកួត ​មាន​ដល់​៧៨​ពិន្ទុ​ឯ​ណោះ ដោយ​លើស​ក្រុម Barcelona ​ដល់​១៥​ពិន្ទុ។ ​ក្រុម​របស់​លោក Carlo Ancelotti ​ត្រូវ​ការ​ត្រឹម​៤​ពិន្ទុ​ទៀត​ទេ ពី​ការ​ប្រកួត​៥​ប្រកួត​នៅ​សល់ ​គឺ​ពួកគេ​អាច​ឈ្នះ​ពាន La Liga ​រដូវ​កាល​នេះ​បាន​ហើយ៕

ប្រភព៖ Goal អត្ថបទ៖ នរវិទូ

មតិយោបល់