- 2022-04-21 03:18:14
- បាល់ទាត់
វ៉ាំង ដាវីន កីឡាករវ័យក្មេងបឹងកេតដែលអាចលេងបានច្រើនតំបន់
- 2022-04-21 03:18:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាំង ដាវីន កីឡាករវ័យក្មេងបឹងកេតដែលអាចលេងបានច្រើនតំបន់
ចន្លោះមិនឃើញ
កីឡាកររបស់ក្លឹបបឹងកេត វ៉ាំង ដាវីន ត្រូវបានគេមើលឃើញថាជាកីឡាករវ័យក្មេងមានទេពកោសល្យដែលអាចលេងបានច្រើនតំបន់។
កាលនៅជាយុវជនកីឡាករមកពីខេត្តកំពង់ឆ្នាំង ត្រូវបានគ្រូបង្វឹកដាក់ឱ្យលេងនៅតំបន់ការពារ បម្រើការពារ បម្រើប្រយុទ្ធ និងស្លាបស្ដាំ ហើយដល់ឡើងមកឈុតធំ គេត្រូវបានគ្រូប្ដូរមកលេងនៅកូដឆ្វេង និងស្លាបឆ្វេងជាដើម។
ចំពោះការលេងបានច្រើនតំបន់នេះដែរ យុវជនកំពុងពេញកម្លាំងវ័យ២០ឆ្នាំ ក៏យល់ស្របថាគេអាចលេងបានមែន ប៉ុន្តែបើឱ្យល្អមិនល្អទាំងអស់ឡើយ។
ដាវីនដែលកើតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់បែបនេះថា ៖«អូ...និយាយទៅតំបន់ណាក៏លេងបានដែរ តែបើឱ្យល្អអត់សូវល្អ តែបើកូដឆ្វេងអាហ្នឹងអាចថាគ្រាន់បើ ព្រោះខ្ញុំចូលចិត្តលេងកូដឆ្វេង លេងស្រួល ហើយសប្បាយ»។
ក្នុងការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២២នេះ ដាវីនលេងឱ្យបឹងកេតបាន២ប្រកួតហើយ ពោលគឺការប្រកួតបឹងកេតទល់នឹងព្រះខ័នរាជស្វាយរៀង (ដូរចូល-លេងស្លាបឆ្វេង) និងជាប់ជម្រើស១១នាក់ដំបូងទល់នឹងក្រុមអង្គរថាយហ្គឺរ (កូដឆ្វេង) កាលនោះបឹងកេតចាញ់ 0-៤ និងឈ្នះ ២-០។
យុវជនដដែលក៏បានបង្ហើបដែរថា គោលបំណងនាថ្ងៃអនាគតគេចង់ជាប់ជម្រើសជាតិកម្ពុជា ព្រោះវាជាក្ដីស្រមៃរបស់កីឡាករគ្រប់រូប។
«ក្ដីស្រមៃធំរបស់ខ្ញុំចង់ជាប់ជម្រើសជាតិ ព្រោះកីឡាករបាល់ទាត់គ្រប់រូបតែងតែប្រាថ្នាចង់ពាក់អាវជម្រើសជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់យុវជនជំនាញជើងឆ្វេងដាវីន៕