- 2022-04-21 02:04:28
- បាល់ទាត់
Pep ថា City មិនឆ្កួតឡើយលេងឲ្យស្មើ ហើយឲ្យ Liverpool លើកពាន
- 2022-04-21 02:04:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ថា City មិនឆ្កួតឡើយលេងឲ្យស្មើ ហើយឲ្យ Liverpool លើកពាន
ចន្លោះមិនឃើញ
ក្លឹប Manchester City បានឡើងមកកាន់កាប់កំពូលតារាង Premier League វិញហើយ បន្ទាប់ពីប្រកួតឈ្នះ Brighton ៣-០ កាលពីយប់មិញ សម្រាប់សប្ដាហ៍ទី៣២របស់ខ្លួន។
៣គ្រាប់ជ័យជម្នះដ៏មានសារៈសំខាន់របស់ City ធ្វើបានដោយកីឡាករ៣នាក់ផ្សេងគ្នារួមមាន Riyad Mahrez, Phil Foden និង Bernardo Silva។ City និង Liverpool បច្ចុប្បន្នកំពុងប្រជែងតំណែងកំពូលតារាងយ៉ាងខ្លាំង ដោយខុសគ្នាតែ១ពិន្ទុប៉ុណ្ណោះ។ មើលឃើញពីគម្លាតពិន្ទុតិចបែបនេះ លោក Pep Guardiola បានបង្ហាញគោលជំហរថា City នឹងមិនរបូតពានឲ្យក្រុមលោក Jurgen Klopp ងាយៗឡើយ។
និយាយក្រោយបញ្ចប់ការប្រកួតជាមួយ Brighton លោក Guardiola បញ្ជាក់ថា៖ “ពួកយើងមិនឆ្កួតឡើយ។ ប្រសិនបើពួកយើងប្រកួតស្មើ ចាញ់គេ២ពិន្ទុ Liverpool នឹងក្លាយជាជើងឯក។ ប្រសិនបើពួកយើងឈ្នះគ្រប់ការប្រកួតដែលនៅសល់ ពួកយើងនឹងក្លាយជាជើងឯក។ កីឡាករទាំងអស់សុទ្ធតែដឹងរឿងនេះ"។