/625ff973c732c_1650456900_medium.jpg)
- ពុធ, 20 មេសា 2022 12:17
- បាល់ទាត់
ល្បីថា PSG ចង់វៃចេញ Ramos នៅរដូវកាលក្ដៅខាងមុខនេះ
- ពុធ, 20 មេសា 2022 12:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា PSG ចង់វៃចេញ Ramos នៅរដូវកាលក្ដៅខាងមុខនេះ
ចន្លោះមិនឃើញ
ក្លឹប Paris Saint Germain ចង់លក់ខ្សែការពារ Sergio Ramos ចេញនៅរដូវកាលក្ដៅខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Le Parisien តាមរយៈ Diario AS នៅក្នុងថ្ងៃនេះ។
ចាប់តាំងពីផ្លាស់ពីក្លឹប Real Madrid មកកាន់ក្លឹប PSG ក្នុងលក្ខណៈ Free Agent មានកុងត្រា២ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២១/២២នេះមក Ramos ចូលលេងបានតែ៨ប្រកួតប៉ុណ្ណោះ ដោយសារតែមានបញ្ហារបួសរហូតមកតាំងពីដើមរដូវកាល ខណៈក្លឹបត្រូវបង់ប្រាក់ពលកម្មជាប្រចាំខ្ទង់ ១៨ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍។
កន្លងមកក៏ធ្លាប់មានសារព័ត៌មានបែបនេះ ក៏ដូចជាខាង PSG ចង់បញ្ចប់កុងត្រា Ramos ផងដែរប៉ុន្តែភាគីពីរសុទ្ធតែចេញបកស្រាយមិនរឿងបែបនេះ ជាពិសេសគឺ Ramos ចេញមុខថា គេចង់បន្តលេងទៀត ទោះជាបញ្ហារបួសយ៉ាងណាក៏ខំជម្រះឧបសគ្គទាំងនេះ ដោយពិសេសនឹងខំចូលរួមជួយ PSG ឲ្យឈ្នះពានធំៗ។
បើតាមប្រភពខាងលើ ដោយសារតែខ្លាចបញ្ហារបួសរបស់ Ramos នៅតែបន្តបន្ទាប់នៅថ្ងៃមុខទៀត PSG ក៏បានសម្រេចមិនដាក់ Ramos ក្នុងផែនការរបស់ពួកគេនៅរដូវកាលខាងមុខ ដោយក្លឹបណាដែលមានលទ្ធផលនាំយក Ramos ជាពិសេសគឺរ៉ាប់រងថ្លៃពលកម្មរបស់គេ ខាង PSG នឹងព្រមលក់ចេញឲ្យទៅក្លឹបនោះ៕